**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ព្យុះត្រូពិច Trami បោកបក់ឆ្ពោះទៅហ្វីលីពីន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង

ម៉ានីល៖ ហ្វីលីពីននៅថ្ងៃទី២៣ ខែតុលា បានផ្អាកការងាររដ្ឋាភិបាល និងបិទសាលារៀន ហើយធនាគារកណ្តាលរបស់ខ្លួន បានបញ្ឈប់ការជួញដូររូបិយបណ្ណបរទេស ដោយសារតែព្យុះត្រូពិចត្រាមី (Trami) ដែលកំពុងបក់បោកឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតនៃកោះលូហ្សុន (Luzon) របស់ប្រទេសនេះ។

ទីភ្នាក់ងារព្យាករណ៍អាកាសធាតុរដ្ឋប៉ាហ្គាសា (PAGASA) បានរាយការណ៍ថា នៅម៉ោង៥ព្រឹក ម៉ោងក្នុងស្រុក ចំណុចកណ្តាលរបស់ព្យុះត្រាមី ត្រូវបានប៉ាន់ស្មានចុងក្រោយថាស្ថិតនៅចម្ងាយ១៨០គីឡូម៉ែត្រពីកណ្តាលទីក្រុង Virac ក្នុងខេត្ត Catanduanes។ ប៉ាហ្គាសា បានព្រមានអំពីខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះបោកបក់នៅក្នុងទីប្រជុំជនជាប់មាត់សមុទ្រក្នុងផ្លូវរបស់ព្យុះទីហ្វុង។ ព្យុះត្រាមី បាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្ខំឱ្យរដ្ឋបាលក្នុងតំបន់ ជម្លៀសអ្នកស្រុកទីតាំងមានសុវត្ថិភាព។ ព្យុះដែលកំពុងបក់បោកក្នុងល្បឿន៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ក៏បានបណ្តាលឱ្យមានការផ្អាកការងាររបស់រដ្ឋាភិបាល និងសាលារៀននៅទូទាំងកោះលូហ្សុនផងដែរ។

ទន្ទឹមគ្នានោះ ធនាគារកណ្តាលហ្វីលីពីនក៏បានផ្អាកការជួញដូររូបិយបណ្ណ និងប្រតិបត្តិការរូបិយវត្ថុសម្រាប់មួយថ្ងៃ។ ការិយាល័យរបស់ប្រធានាធិបតីបានប្រកាសថា ភ្នាក់ងារដែលពាក់ព័ន្ធនឹងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងសេវាកម្មសំខាន់ៗនៅតែបើកដំណើរការជាធម្មតា។ លោកប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស បានលុបចោលកិច្ចប្រជុំទាំងអស់នៅថ្ងៃពុធ ដើម្បីផ្តោតលើការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ និងជំនួយដ៏ទូលំទូលាយរបស់រដ្ឋាភិបាល ហើយនឹងកោះប្រជុំបន្ទាន់មួយនៅទីស្នាក់ការយោធាដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយគ្រោះមហន្តរាយ។ គួរបញ្ជាក់ថា ព្យុះត្រាមីក៏កំពុងបោះពួយឆ្ពោះទៅប្រទេសវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង