**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ការដាក់ចេញនូវវិធានការហិរញ្ញវត្ថុថ្មីរបស់ចិននឹងជំរុញស្ថិរភាពទីផ្សារ និងបង្កើនសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល

ស្របពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងកំណើនយឺត ការរីករាលដាលនៃភ្លើងសង្គ្រាម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុ ប្រទេសចិននៅតែបន្តខិតខំរិះរកមធ្យោបាយ និងដាក់ចេញនូវវិធានការថ្មីៗជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ។ ចំណុចលេចធ្លោមួយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិភាគ និងសារព័ត៌មានអន្តរជាតិ នោះគឺការដាក់ចេញនូវវិធានការហិរញ្ញវត្ថុថ្មីរបស់រដ្ឋាភិបាលចិន ដែលមានគោលដៅចាក់បញ្ចូលសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ច ដើម្បីជំរុញស្ថិរភាពទីផ្សារ និងបង្កើនសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល។

តាមរយៈវិធានការនេះ រដ្ឋាភិបាលចិននឹងកាត់បន្ថយអត្រាការប្រាក់គោលសម្រាប់កម្ចីដែលមានការដាក់បញ្ចាំអចលនទ្រព្យ និងកាត់បន្ថយអត្រាសាច់ប្រាក់តំកល់ជាកំហិត នៅតាមធនាគារចិន ពី ០,២៥ ទៅ ០,៥០ នៃពិន្ទុមូលដ្ឋាន ដែលនឹងបង្កើនសាច់ប្រាក់ប្រមាណ ១ទ្រីលានយ័ន (ប្រហែល ១៤០ ប៊ីលានដុល្លារ) ក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ នេះគឺជាការបោះជំហានថ្មីធំមួយទៀតរបស់រដ្ឋាភិបាលចិន ដែលនឹងមិនត្រឹមតែអនុញ្ញាតឱ្យធនាគារចិនមានលទ្ធភាពផ្តល់កម្ចីរយៈពេលវែងច្រើនជាងមុនប៉ុណ្ណោះទេ តែថែមទាំងបើកឱកាសឱ្យប្រជាជនចិនប្រមាណជា ១៥០លាននាក់ផ្សេងទៀត មានលទ្ធភាពទទួលបានកម្ចីទិញអចលនទ្រព្យ និងជំរុញដល់ការប្រើប្រាស់ក្នុងស្រុកផងដែរ។

គោលនយោបាយថ្មីនេះបានបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់រដ្ឋាភិបាលចិន ក្នុងការធ្វើឱ្យទីផ្សារក្នុងស្រុកកាន់តែមានស្ថិរភាព និងផ្តល់ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។ សម្រាប់ចិន ការចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ចនឹងជំរុញការចំណាយ និងបង្កើនការវិនិយោគលើវិស័យសំខាន់ៗដូចជាអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ដែលជាសរសរស្តម្ភនៃខឿនសេដ្ឋកិច្ចចិន។ សន្ទុះថ្មីនៅក្នុងវិស័យទាំងនេះនឹងរួមចំណែកដល់ការបង្កើនភាពរស់រវើកនៃសេដ្ឋកិច្ចចិន ដែលនឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាព ទាំងក្នុងតំបន់ និងពិភពលោក។

ក្រៅពីនេះ ការបន្ធូរបន្ថយនូវគោលនយោបាយរូបិយវត្ថុរបស់ចិន ក៏នឹងជះឥទ្ធិពលជាវិជ្ជមានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងកាត់បន្ថយហានិយភ័យនៃហិរញ្ញវត្ថុសកលផងដែរ ។ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរលើពិភពលោក ប្រទេសចិនមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់សកល ។ ក្នុងន័យនេះ ភាពរស់រវើកនៃទីផ្សារក្នុងស្រុកចិន ដែលជំរុញឡើងតាមរយៈការចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ច នឹងធ្វើឱ្យចិនមានតម្រូវការបន្ថែមទៀតនូវវត្ថុធាតុដើម និងផលិតផលនានា ដែលនឹងផ្តល់កាលានុវត្តន៍ភាពថ្មីៗដល់ប្រទេសជាច្រើន ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការនាំចូលផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារចិន ដែលមានប្រជាជនប្រមាណ ១,៤ ពាន់លាននាក់។

ជាងនេះទៅទៀត ជាមួយនឹងស្ថិរភាពនៃទីផ្សារក្នុងស្រុក ចិនដែលជាប្រទេសនាំមុខក្នុងវិស័យផលិតកម្ម ដូចជាគ្រឿងអេឡិចត្រូនិក វាយនភណ្ឌ និងឱសថ ក៏នឹងដើរតួនាទីកាន់តែសំខាន់ថែមទៀតក្នុងការកាត់បន្ថយហានិភ័យនានា នៃភាពមិនច្បាស់លាស់ដែលបណ្តាលមកពីភាពតានតឹងនៃភូមិសាស្ត្រនយោបាយ។ ស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចចិន នឹងរួមចំណែកដល់ការបង្កើតនូវបរិយាកាសវិនិយោគដែលអាចព្យាករណ៍បាន និងច្បាស់លាស់ជាងមុន បង្កើនទំនុកចិត្តទីផ្សារ ព្រមទាំងកាត់បន្ថយហានិភាពនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃទីផ្សារពិភពលោក។

សរុបមកវិញ គោលនយោបាយហិរញ្ញវត្ថុថ្មីរបស់ចិននឹងមិនត្រឹមតែបង្កើនភាពរស់រវើកនៃសេដ្ឋកិច្ចចិននោះទេ តែថែមទាំងរួមចំណែកដល់ការធានាឱ្យបាននូវខ្សែច្រវាក់ផ្គត់ផ្គង់សកលប្រកបដោយភាពធន់ និងស្ថិរភាព និងពង្រឹងទំនុកចិត្តទីផ្សារ សំដៅជំរុញស្ថិរភាពនៃទីផ្សារសកល និងផ្តល់សន្ទុះថ្មីដល់ការងើបឡើងនៃសេដ្ឋកិច្ចសកលផងដែរ។ ភាពរស់រវើកនៃសេដ្ឋកិច្ចចិនពិតជានឹងនាំមកនូវវិបុលភាព និងវឌ្ឍនភាពថ្មីៗដល់តំបន់ និងពិភពលោក។
ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង