ឧត្តមសេនីយ៍ឯក សេង សុង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការស្ដីពីការចូលរួមប្រកួតកីឡារត់ប្រណាំងឡើងភ្នំ ដើម្បីអបអរសាទរលំហាត់សមយុទ្ធរួមរវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ នៅស្នងការដ្ឋានផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនហ្វឹកហ្វឺន និងបណ្ដុះបណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការស្ដីពីការចូលរួមប្រកួតកីឡារត់ប្រណាំងឡើងភ្នំ ដើម្បីអបអរសាទរលំហាត់សមយុទ្ធរួមរវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានលោកស្នងការ ស្នងការរង នាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាយ នាយរងការិយាល័យដែលមានការពាក់ព័ន្ធ និងមេបញ្ជាការកងអន្តរាគមន៍ផងដែរ៕

