សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាផ្ញើសាររំលែកទុក្ខជូន ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា ចំពោះមរណភាពរបស់ ឧត្តមសេនីយ៍ត្រី ថា ដាណាន់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមផ្ញើសាររំលែកទុក្ខជូន ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការយោធភូមិភាគទី២ ចំពោះមរណភាពរបស់ឧត្តមសេនីយ៍ត្រី ថា ដាណាន់ មេបញ្ជាការរងយោធភូមិភាគទី២ ដែលត្រូវជាកូន បានទទួលមរណភាព នៅយប់ថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៣៣ឆ្នាំ ដោយរោគាពាធ។

