**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការគម្រោងបកប្រែសៀវភៅចិន-ខ្មែរក្រុមដំបូង បើកធ្វើនៅក្រុងChengdu



ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការគម្រោងបកប្រែសៀវភៅអាស៊ី (ចិននិងកម្ពុជា) បានបើកធ្វើនៅទីក្រុងChengdu។ គ្រប់ស្ថាប័ន អ្នកជំនាញនិងបញ្ញវន្តពាក់ព័ន្ធនឹងការងារបកប្រែររវាងចិននិងកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង ជាប្រធានគណៈកម្មការអ្នកជំនាញភាគីកម្ពុជានៃកិច្ចសហប្រតិបត្តិការគម្រោងបកប្រែសៀភៅចិន-ខ្មែរបានលើកឡើងក្នុងសុន្ទរកថាថា ឆ្នាំ២០២៤ជាខួប៦៦ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និង ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងចិននិងកម្ពុជា។ នៅដើមឆ្នាំនេះ ក្រោមវត្តមានជាសក្ខីភាពរបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងលោកLi Shulei រដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន រាជបណ្ឌិត្យសភាកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិនស្តីពី “គម្រោងការបកប្រែនិងបោះពុម្ពផ្សាយស្នាដៃសៀវភៅចិន-ខ្មែរ” ក្នុងគោលបំណងសហការក្នុងការបកប្រែនិងបោះពុម្ពសៀវភៅប្រវត្តិសាស្ត្រ និង វប្បធម៌ខ្មែរនិងចិន។តាមរយៈការបកប្រែទៅវិញទៅមកនៃស្នាដៃទាំងនេះ ប្រទេសចិននិងកម្ពុជានឹងបើកបង្អួចថ្មីនៃការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដែលនឹងមិនត្រឹមតែជំរុញការផ្លាស់ប្តូរវប្បធម៌ស៊ីជម្រៅរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចូលកម្លាំងចលករថ្មីបន្ថែមទៀតសម្រាប់វិបុលភាពវប្បធម៌ទ្វីបអាស៊ីក៏ដូចជាពិភពលោកទាំងមូល។
លោក Li Pengyi ប្រធានគណៈកម្មការអ្នកជំនាញភាគីចិននៃកិច្ចសហប្រតិបត្តិការគម្រោងបកប្រែសៀភៅចិន-ខ្មែរ និង ជាអនុប្រធានសមាគមគ្រឹះស្ថានបោះពុម្ពផ្សាយប្រទេសចិនបានលើកឡើងក្នុងសុន្ទរកថាថា “គម្រោងបកប្រែសៀវភៅអាស៊ី” គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ដែលត្រូវបានលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិននៅក្នុងមហាសន្និបាតស្តីពីកិច្ចសន្ទនាអរិយធម៌អាស៊ី។ ការអនុវត្តគម្រោងបកប្រែសៀវភៅអាស៊ីទៅវិញទៅមក អាចជួយប្រជាជននៃប្រទេសនានាបង្កើនការយល់ដឹងចំពោះវប្បធម៌របស់គ្នាទៅវិញទៅមក និងបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរនិងការរៀនសូត្រគ្នាទៅវិញទៅមក ដើម្បីបង្ហាញនិងផ្សព្វផ្សាយភាពស្រស់ស្អាតនៃអរិយធម៌។ ក្នុងនាមជាផ្នែកមួយដ៏សំខាន់នៃ “គម្រោងបកប្រែសៀវភៅអាស៊ីទៅវិញទៅមក“ “ផែនការបកប្រែសៀវភៅចិន-ខ្មែរ”បានកសាងស្ពានសម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិននិងកម្ពុជា។តាមរយៈការបកប្រែទៅវិញទៅមកនៃស្នាដៃនានា ប្រជាជននៃប្រទេសទាំងពីរ នឹងមានឱកាសស្វែងយល់កាន់តែច្បាស់អំពីប្រវត្តិវប្បធម៌និង ប្រវត្តិសាស្ត្ររបស់គ្នាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង