**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

អគ្គនាយកពន្ធនាគារ អញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ ជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី១

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ជនជាប់ឃុំ សរុប២១០នាក់ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមណ្ឌល ប្រធានពន្ធនាគាររាជធានី ខេត្ត និងតំណាងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ តំណាងអង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ (PFC) និងតំណាងអង្គការ CRS រួមទាំងថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធ និងជនជាប់ឃុំជាសិក្ខាកាមជាច្រើនរូប។

ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ (PFC) និងអង្គការ CRS ដែលបានជួយ ឧបត្ថម្ភគាំទ្រលើការងារវិស័យពន្ធនាគារ ជាពិសេស ការលើកកម្ពស់ការងារអប់រំកែប្រែ ការបណ្តុះ បណ្តាលវិជ្ជាជីវៈមុខរបរ និងការស្តារនីតិសម្បទាជនជាប់ឃុំ ដើម្បីប្រែក្លាយជាមនុស្សល្អ ចំណេះជំនាញ ជាក់ស្តែងនាពេលនេះ បានបើកវគ្គលើមុខជំនាញតបណ្តាញ អគ្គិសនីក្នុងអគារ ជួសជុលថែទាំបរិក្ខាត្រជាក់ ដុតនំ និងជំនាញឆុងកាហ្វេ។

ឯកឧត្តមអគ្គនាយក បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

ទី១-ត្រូវបន្តពង្រឹងក្រុមគ្រូបង្គោលនៅនាយដ្ឋានជំនាញ និងនៅតាមមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី-ខេត្ត ប្រកបដោយគុណភាព និងសមត្ថភាពវិជ្ជាជីវៈ។

ទី២-សិក្សាពិសោធន៍ ដោយត្រូវរៀបចំជ្រើសរើសកម្មវិធីបណ្តុះបណ្តាលជំនាញឱ្យបាន សមស្របនឹងបរិបទការងារ ឬតម្រូវការទីផ្សារការងារនៅក្នុងសហគមន៍។

៣-ត្រូវជំរុញលើកទឹកចិត្តដល់ជនជាប់ឃុំ ឲ្យស្ម័គ្រចិត្តចូលរួមកម្មវិធីបណ្តុះបណ្តាល ពិសេស អ្នកបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ឲ្យបានយល់អំពីអត្ថប្រយោជន៍ នៃជំនាញ វិជ្ជា ជីវៈដើម្បីប្រកបមុខរបរនៅពេលវិលទៅសហគមន៍វិញ។

ទី៤-សិក្ខាកាមដែលបានចូលរួមការបណ្តុះបណ្តាលគ្រប់កម្មវិធីនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ យកជំនាញដែលទទួលបានទាំងនេះទៅស្វែងរកការងារធ្វើ ឬចាប់ផ្តើមអាជីពសម្រាប់ខ្លួន នៅពេលត្រូវបានដោះលែង ចូលក្នុងសហគមន៍វិញ។

សូមបញ្ជក់ផងដែរថា ជនជាប់ឃុំជាសិក្ខាកាមសរុប ២១០នាក់ ស្រី៧០នាក់ មកពីមណ្ឌលអប់រំកែប្រែទី១ ទី២ និងពន្ធនាគាររាជធានីភ្នំពេញ នឹងទទួលបានការបណ្តុះបណ្តាលលើ៤មុខជំនាញដូចជា៖
-តបណ្តាញអគ្គិសនីក្នុងអគារ
-ជួសជុលថែទាំបរិក្ខាត្រជាក់
-ដុតនំ និងជំនាញឆុងកាហ្វេ ៕

អត្ថបទដែលជាប់ទាក់ទង