**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ខេត្តព្រះសីហនុ មានបេក្ខជនសរុប ១,៩១៥នាក់ ចូលរួមប្រឡងបាក់ឌុប

ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយបេក្ខជនប្រលងនៅមណ្ឌឡចំណេះដឹងទូទៅ និងបច្ចេកវិទ្យាក្រុងព្រះសីហនុ បានធ្វើការលើកទឹកចិត្តដល់បេក្ខជនបញ្ចេញអស់ ពីសមត្ថភាពដែលយើងបានសិក្សារយ:ពេល ១២ឆ្នាំកន្លងមក ដូច្នេះត្រូវសរសេរនូវសំណេឪ្យអស់ពីសមត្ថភាពរបស់ខ្លួន ព្រោះបើយើងចេះ គឺជាប់មិនអាចបំភ្លៃការពិតបាននោះទេ ហើយរដ្ឋបាលខេត្តនិងមានរង្វាន់សម្រាប់ក្មួយៗដែលប្រឡង ជាប់បាននិទ្ទេសA និងទទួលបានម៉ូតូចំនួន ១គ្រឿងផងដែរ ដូច្នេះក្មួយៗត្រូវសម្រួលអារម្មណ៍ក្នុងការប្រឡងនូវគ្រប់វិជ្ជាឱ្យបានល្អ។

ឯកឧត្តមបានមានប្រសាសន៍បែបនេះ ក្នុងឱកាសបើកប្រអប់វិញ្ញាសារនេះ ដោយមានការចូលរួមពីបេក្ខជនប្រឡងផងដែរ ដើម្បីបញ្ជាក់ថា នៅគ្រប់វិញ្ញាសារប្រឡងមិនមាន បើកប្រអប់ ឬមានរហែកនោះទេ ព្រមទាំងមានការចូលរួមចុះហត្ថលេខាលើសំណេរប្រឡងផ្នែកប្រវត្តិវិទ្យានៅព្រឹកម៉ោង៧ ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ និងសូមជូនពរឪ្យក្មួយៗប្រឡងជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ។

បើតាមលោកស្រី អ៊ុច សុភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីះនុបានឪ្យដឹងថា  តាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឪ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ខេត្តព្រះសីហនុ មាន បេក្ខជន ដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន  ១,៩១៥នាក់ ស្រី ៩៩០ នាក់ ក្នុងនោះផ្នែកវិទ្យាសាស្ត្រមានបេក្ខជនចំនួន ៤៣៦នាក់ ស្រី ២៥៧នាក់ ស្មើនឹង ១៨ បន្ទប់  និងផ្នែកវិទ្យាសាស្ត្រសង្គមមានបេក្ខជនសរុបចំនួន ១,៤៧៩នាក់ ស្រី ៧៣៣នាក់ ស្មើនឹង ៦០បន្ទប់ ក្នុងនោះក៏មានបេក្ខជនស្វៃរិនចំនួន ១៣៦នាក់ ស្រី ៥៧នាក់ បេក្ខជនបំពេញវិជ្ជា ១០នាក់  ស្រី ៤នាក់ និងបេក្ខជនស្វៃរិនបំពេញវិជ្ជាមានចំនួន ៣នាក់ ស្រី ១នាក់។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ មានមណ្ឌលប្រឡងចំនួន ០៥ ក្នុងនោះផ្នែកវិទ្យាសាស្ត្រមាន ២មណ្ឌល គឺមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ បេក្ខជនចំនួន ២៤៧នាក់ ស្រី ១៤៣នាក់ ស្មើនឹង ១០បន្ទប់ និងមណ្ឌលបឋមសិក្សា ហ៊ុន សែន វាលរេញ មានបេក្ខជនចំនួន  ១៨៩នាក់ ស្រី ១១៤នាក់ ស្មើនឹង ០៨បន្ទប់  ។ ផ្នែកវិទ្យាសាស្ត្រសង្គមមាន ៣មណ្ឌល ក្នុងនោះ ១.មណ្ឌលវិទ្យាល័យ ហ៊ុន សែន វាលរេញ មានបេក្ខជនចំនួន ៥៩៨នាក់ ស្រី ២៩៤នាក់ ស្មើនឹង ២៤បន្ទប់ ២.មណ្ឌលអនុវិទ្យាល័យតេជោសែន កម្មករ មានបេក្ខជនចំនួន ៣៣៦នាក់ ស្រី ១៤៨នាក់ ស្មើនឹង ១៤បន្ទប់ ៣.មណ្ឌលវិទ្យាល័យ ហ៊ុន សែន មិត្តភាព មានបេក្ខជនចំនួន ៥៤៥នាក់ ស្រី ២៩១នាក់ ស្មើនឹង ២២បន្ទប់។

ទន្ទឹមនោះ លោកស្រីប្រធានមន្ទីរអប់រំ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាលខេត្ត ដែលបានផ្តល់ផ្ទះសំណាក់សម្រាបបេក្ខជន ស្នាក់នៅដែលមកពីស្រុកស្ទឹងហាវ និងស្រុកកំពង់សិលា និងតំបន់មួយចំនួនក្នុងស្រុកព្រៃនប់  និងមួយផ្នែកសម្រាប់សិស្សមកពីសាលា វិទ្យាលល័យស្មាច់ដែង ព្រមទាំងផ្តល់អាហារ៦ពេល គឺនៅថ្ងៃទី៧ មួយពេល ថ្ងៃទី៨ ៣ពេល និងថ្ងៃទី៩ ចំនួន២ពេលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង