នាយឧត្តមសេនីយ៍ ទៀ សីហា តែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន ចំនួន ៣រូប

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញប្រកាសស្តីពីការតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន ចំនួន ៣រូប។
១៖ ឧត្តមសេនីយ៍ទោ ពេជ សំអុន នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានកងទ័ពជើងគោក បច្ចុប្បន្នជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋាន កងទ័ពជើងគោក។
២៖ ឧត្តមសេនីយ៍ទោ រឿន សិរី នាយទាហាន ខុទ្ទកាល័យ បញ្ជាការដ្ឋានកងទ័ពជើងគោក បច្ចុប្បន្នជានាយការិយាល័យ។
៣៖ បញ្ជាការដ្ឋាន កងទ័ពជើងគោក ឧត្តមសេនីយ៍ត្រី លឹម ហួត នាយរងការិយាល័យទី២ បញ្ជាការដ្ឋានកងទ័ពជើងគោក បច្ចុប្បន្នជា នាយស្តីទី ការិយាល័យទី២ បញ្ជាការដ្ឋាន កងទ័ពជើងគោក៕

