ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី លោក Prabowo នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅខែក្រោយ

ហ្សាការតា៖ ទីប្រឹក្សាកំពូលរបស់លោកបានឲ្យដឹងនៅថ្ងៃចន្ទ ទី៧ ខែតុលានេះថា ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី លោក Prabowo Subianto នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅខែក្រោយ ដើម្បីជួបជាមួយវិនិយោគិន និងផ្តល់ឱ្យពួកគេនូវការចូលរួមនៅក្នុងគម្រោងជញ្ជាំងសមុទ្រដ៏ធំ។
ទីប្រឹក្សាកំពូលរបស់លោក Prabowo គឺលោក Hashim Djojohadikusumo បានប្រាប់សិក្ខាសាលាមួយថាលោក Prabowo គ្រោងនឹងសាងសង់ជញ្ជាំងសមុទ្រដ៏ធំពីរដ្ឋធានី Jakarta របស់ប្រទេសឥណ្ឌូនេស៊ី ទៅកាន់ទីក្រុង Surabaya ក្នុងខេត្ត East Java។
