លោក Kais Saied បានឈ្នះការបោះឆ្នោតប្រធានាធិបតីទុយនីស៊ី

ទុយនីស៊ី៖ ទូរទស្សន៍រដ្ឋទុយនីស៊ី បានរាយការណ៍ថា កាលពីថ្ងៃទី៦ ខែតុលា ការស្ទាបស្ទង់មតិបានបង្ហាញថា ប្រធានាធិបតីទុយនីស៊ី លោក Kais Saied ត្រូវបានគេរំពឹងថានឹងឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃអាទិត្យ។
យោងតាមលទ្ធផលប៉ាន់ស្មាននៃការស្ទង់មតិរបស់ Sigma Conseil ដែលជាក្រុមហ៊ុនស្ទង់មតិទុយនីស៊ី លោក Saied បានឈ្នះ ៨៩.២ភាគរយនៃការបោះឆ្នោត បន្ទាប់មកលោក Ayachi Zammel ទទួលបាន ៦.៩ភាគរយ និងលោក Zouhair Maghzaoui ទទួលបាន ៣.៩ភាគរយ។
អ្នកបោះឆ្នោតទុយនីស៊ីតម្រង់ជួរដើម្បីបោះឆ្នោតនៅខាងក្រៅមណ្ឌលបោះឆ្នោតក្នុងទីក្រុងទុយនីស ប្រទេសទុយនីស៊ី នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។
នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការបោះឆ្នោត លោក Farouk Bouaskar ប្រធានអាជ្ញាធរឯករាជ្យសម្រាប់ការបោះឆ្នោត (ISIE) បានឲ្យដឹងថា ចំនួនអ្នកទៅបោះឆ្នោតបឋមក្នុងការបោះឆ្នោតប្រធានាធិបតីបានឈានដល់ ២៧.៧ភាគរយ។
យោងតាមស្ថិតិពី ISIE ប្រជាជនទុយនីស៊ីសរុបចំនួន ២,៥៩៩,២៥២នាក់បានបោះឆ្នោតនៅទុយនីស៊ី និង ១០៤,៩០៣នាក់ ទុយនីស៊ីបានទៅបោះឆ្នោតនៅក្រៅប្រទេស។
ទីភ្នាក់ងារសារព័ត៌មាន TAP ផ្លូវការបានឲ្យដឹងថា ក្រុមសង្កេតការណ៍ Chahed បានរាយការណ៍ថាមានអ្នកទៅបោះឆ្នោត ២៨.៨ភាគរយ នៅពេលដែលការិយាល័យបោះឆ្នោតបិទ។
ចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបមានប្រមាណ ៩.៧៥៣.២១៧នាក់។
លទ្ធផលបឋមនៃការបោះឆ្នោតនឹងត្រូវប្រកាសនៅល្ងាចថ្ងៃច័ន្ទ នេះបើយោងតាម ISIE ។

