**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

យោធាអ៉ីស្រាអែល បានសម្លាប់ក្រុមអ្នកប្រយុទ្ធហេសបូឡា ២៥០នាក់ ក្នុងប្រតិបត្តិការវាយលុកថ្មើរជើង ចូលភាគខាងត្បូងលីបង់ កាលពីដើមខែតុលា

ហ្ស៊េរុយសាឡិម៖ យោធាអ៉ីស្រាអែលបានអះអាងថាកងកម្លាំងរបស់ខ្លួន បានសម្លាប់ក្រុមអ្នកប្រយុទ្ធហេសបូឡា ២៥០នាក់ ចាប់តាំងពីបានបើកប្រតិបត្តិការវាយលុកថ្មើរជើង ចូលភាគខាងត្បូងនៃប្រទេសលីបង់ កាលពីដើមខែតុលានេះមក។ នេះបើតាមអ្នកនាំពាក្យយោធាអ៉ីស្រាអែល ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Nadav Shoshani បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី៤ ខែតុលាថាយោធាអ៉ីស្រាអែលកំពុងបន្តវាយតម្លៃពីការខូចខាតបង្កឡើងដោយ ការវាយប្រហារតាមផ្លូវអាកាសលើភាគខាងត្បូងនៃរដ្ឋធានីបេរូត កាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលលោកបញ្ជាក់ថាមានគោលដៅលើទីស្នាក់ការចារកម្មរបស់ក្រុមហេសបូឡា។
ក៏ប៉ុន្តែ ខាងហេសបូឡាមិនទាន់បានផ្ដល់ព័ត៌មានអ្វីលម្អិតពាក់ព័ន្ធនឹងចំនួនអ្នកស្លាប់ក្នុងចំណោមសមាជិករបស់ខ្លួននោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅនេះ អីស្រាអែលបានប្រកាសពីការបើកប្រតិបត្តិការយោធាតាមផ្លូវគោកចូលប្រទេសលីបង់ ប៉ុន្តែក្នុងដំណាក់កាលដំបូង យោធាអ៉ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួន បានចាប់ផ្តើមប្រតិបត្តិការវាយឆ្មក់ក្នុងទ្រង់ទ្រាយតូចៗ និង​មានដែនកំណត់ ប្រឆាំងគោលដៅក្រុមហេសបូឡា ដែលស្ថិតនៅតំបន់ព្រំប្រទល់។

ភាពតានតឹងរវាងអ៉ីស្រាអែល និងហេសបូឡា បានហក់ឡើងយ៉ាងគំហុក អំឡុងរយៈពេល ២សប្តាហ៍ចុងក្រោយ នៅពេលដែល​អ៉ីស្រាអែលជាប់សង្ស័យថា ជាអ្នកនៅពីក្រោយ ការបំផ្ទុះឧបករណ៍ទាក់ទងរាប់ពាន់គ្រឿង របស់ក្រុមហេសបូឡា ហើយក្រោយមក ​បានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសឥតសំចៃដៃ នៅលីបង់។ ការទម្លាក់គ្រាប់បែក របស់អ៉ីស្រាអែល បានផ្តាច់ជីវិត​មេបញ្ជាការហេសបូឡាជាច្រើននាក់ ហើយកាលពីថ្ងៃសុក្រសប្តាហ៍មុន ក៏បានសម្លាប់មេដឹកនាំហេសបូឡាតែម្តង គឺលោក Hassan Nasrallah។

អត្ថបទដែលជាប់ទាក់ទង