**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

បទវិភាគ៖ជានិច្ចកាល ប្រទេសចិនតែងតែជាស្ថាបនិកនៃសន្តិភាពរបស់ពិភពលោក ជាអ្នករួមវិភាគទាននៃការអភិវឌ្ឍរបស់ពិភពលោកនិងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ


នាពេលថ្មីៗកន្លងទៅនេះ ស្ថានការណ៍មជ្ឈបូព៌ាបានឡើងកម្តៅជាបន្តបន្ទាប់ដែលបង្កឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង ។ កាលពីថ្ងៃទី ២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងនូវ”ការចាំបាច់ចំនួន ៤ ចំណុច ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតសម្រាប់ការឈប់បាញ់គ្នានិងបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ។ ប្រការនេះក៏បានឆ្លុះបញ្ចាំងពីគោលជំហរជាប់រហូតមករបស់ចិនក្នុងការដោះស្រាយការប៉ះទង្គិចនិងបញ្ហាចំណុចក្តៅអន្តរជាតិ ពោលគឺ ជំរុញការផ្សះផ្សានិងការចរចាដោយសន្តិវិធីនិងជំរុញការដោះស្រាយវិបត្តិតាមវិធីនយោបាយ ។
ចាប់តាំងពីបានបង្កើតសាធារណរដ្ឋប្រជាមានិតចិនអស់រយៈពេល ៧៥ ឆ្នាំមក ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវគោលនយោបាយការទូតសន្តិភាពដ៏ឯករាជ្យនិងម្ចាស់ការ អនុវត្តតាមគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ជានិច្ចកាល ចិនតែងតែជាស្ថាបនិកនៃសន្តិភាពរបស់ពិភពលោក ជាអ្នករួមវិភាគទាននៃការអភិវឌ្ឍរបស់ពិភពលោកនិងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិដែលបានដើរតាមផ្លូវទំនើបកម្មនៃការអភិវឌ្ឍដោយសន្តិភាព ។
នាពេលបច្ចុប្បន្ននេះ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយបានកើតឡើងឥតឈប់ឈរ ឱនភាពអភិវឌ្ឍន៍សកលបាននិងកំពុងកើនឡើង ហើយសណ្តាប់ធ្នាប់អន្តរជាតិបាននិងកំពុងរងការវាយប្រហា ។ ប្រឈមមុខនឹងសំណួរក្នុងយុគសម័យដែលថា “តើយើងនឹងកសាងពិភពលោកយ៉ាងណាមួយនិងកសាងពិភពលោកនេះតាមរបៀបណា ?” ប្រទេសចិនបានផ្តល់ចម្លើយជាស្រេច គឺ កសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។
ជានិច្ចកាល ប្រទេសចិនតែងតែជាស្ថាបនិកនៃសន្តិភាពរបស់ពិភពលោក ។ ចាប់តាំងពីបានបង្កើតសាធារណរដ្ឋប្រជាមានិតចិនអស់រយៈពេល ៧៥ ឆ្នាំមក ប្រទេសចិនមិនដែលបំផុសដោយម្ចាស់ការនូវសង្គ្រាមនិងការប៉ះទង្គិចណាមួយនោះទេ ហើយក៏មិនដែលឈ្លានពានប្រទេសដទៃទៀតសូម្បីតែទឹកដីមួយអ៊ីញក៏គ្មានដែរ ។ គោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមានដែលបានលើកឡើងក្នុងទសវត្សរ៍ឆ្នាំ ៥០ នៃសតវត្សរ៍មុនបានក្លាយជាក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិនិងគោលការណ៍នៃច្បាប់អន្តរជាតិ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាចំណុចក្តៅអន្តរជាតិសំខាន់ៗផងដែរ ។
កាលពីឆ្នាំ ២០២២ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមសន្តិសុខសកលដែលបានផ្តល់នូវការណែនាំជាមូលដ្ឋានសម្រាប់ដោះស្រាយឱនភាពសន្តិសុខនិងស្វែងរកសន្តិភាពយូរអង្វែង ។ ការពិតជាក់ស្តែងបានបញ្ជាក់ថា ស្របនឹងពេលដែលចិនទទួលបានការអភិវឌ្ឍ កម្លាំងសន្តិភាពក៏កាន់តែខ្លាំងក្លាឡើងផងដែរ ។ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានវាយតម្លៃថា ការអភិវឌ្ឍដោយសន្តិភាពរបស់ប្រទេសចិនគឺជាបុព្វហេតុដ៏ខ្ពង់ខ្ពស់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលមានអំណោយផលដល់សន្តិភាពនិងវឌ្ឍនភាពរបស់មនុស្សជាតិទាំងមូល ។
សន្តិភាពជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍ ការអភិវឌ្ឍគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព ។ បើមើលពីរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ហាចំណុចក្តៅភាគច្រើនដាច់ខាតបានកើតឡើងនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ។ មានតែជំរុញការអភិវឌ្ឍរួមប៉ុណ្ណោះ ទើបអាចលុបបំបាត់ប្រភពដើមនៃការប៉ះទង្គិចបាន ។ ក្នុងវិស័យនេះ ចិនក៏បាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងដែលតែងតែធ្វើជាអ្នករួមវិភាគទាននៃការអភិវឌ្ឍរបស់ពិភពលោកផងដែរ ។
ក្នុងចំណោមនោះ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ដែលលើកឡើងដោយប្រទេសចិនបានបំពេញបន្ថែមនូវកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ជំរុញការអភិវឌ្ឍរួមរបស់ពិភពលោក ។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលលើកឡើងដោយប្រទេសចិនបានធ្វើឱ្យកម្លាំងរបស់ពិភពលោកទាំងមូលក្នុងការរួមគ្នាស្វែងរកការអភិវឌ្ឍមានភាពខ្លាំងក្លាឡើងជាបន្តបន្ទាប់ ។
ការគាំពារសន្តិភាពនិងជំរុញការអភិវឌ្ឍត្រូវការរបៀបរៀបរយអន្តរជាតិដែលមានភាពយុត្តិធម៌និងសមហេតុសមផល ។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើងមក ប្រជាជនបានមើលឃើញថា ក្នុងកាលៈទេសៈពហុភាគី ប្រទេសចិនប្រកាន់ខ្ជាប់នូវការបញ្ចេញមតិដ៏ត្រឹមត្រូវនិងជួយពុះពារឧបសគ្គនិងដោះស្រាយការលំបាក់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលតែងតែធ្វើជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ ។
បន្ទាប់ពីឆ្លងកាត់អស់រយៈពេល ៧៥ ឆ្នាំ ប្រជាជនចិនកាន់តែយល់ឃើញយ៉ាងជ្រាលជ្រៅថា មនុស្សជាតិគឺជាសហគមន៍រួមវាសនាដែលពឹងផ្អែកលើគ្នាទៅវិញទៅមក ។ សម្លឹងមើលទៅអនាគត ការប្តេជ្ញាចិត្តរបស់ចិនក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធីនឹងមិនកែប្រែទេ ការប្តេជ្ញាចិត្តរបស់ចិនក្នុងការធ្វើកិច្ចសហប្រតិបតិ្តការដ៏មេត្រីភាពជាមួយបណ្តាប្រទេសនានានឹងមិនកែប្រែទេ ហើយការប្តេជ្ញាចិត្តរបស់ចិនក្នុងការជំរុញការអភិវឌ្ឍរួមរបស់ពិភពលោកក៏នឹងមិនកែប្រែដែរ ៕

អត្ថបទដែលជាប់ទាក់ទង