**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

រយៈពេល ៣ថ្ងៃ បុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៤លើក បណ្ដាលឱ្យស្លាប់មនុស្ស៣០នាក់

ភ្នំពេញ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា គិតត្រឹម រយៈ ពេល ៣ ថ្ងៃ  នៃ ពិធី បុណ្យ ភ្ជុំ បិណ្ឌ ពោលចាប់ ពី ថ្ងៃ ទី ១ ដល់ ថ្ងៃ ទី ៣  ខែ តុលា  ឆ្នាំ២០២៤  កម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៤លើក ដែលបណ្ដាលឱ្យស្លាប់មនុស្សអស់៣០នាក់។

របាយការណ៍បន្តថា ចំនួននេះបានថយចុះ២៤លើក ស្មើ៤១ភាគរយបើធៀបនឹងភ្ជុំក្នុងឆ្នាំ២០២៣។ ហើយចំពោះអ្នក រង របួសដោយសារគ្រោះ ថ្នាក់ ចរាចរណ៍ វិញមាន ចំនួន តែ ៥០ នាក់ ទេ ពោល ថយ ចុះ ២៩ នាក់បើធៀបនឹងឆ្នាំមុនដែរនោះ។ យ៉ាងណាមិញ មូលហេតុគ្រោះថ្នាក់នេះភាគច្រើនបណ្ដាលមកពី កត្តាល្មើសល្បឿន៣៨ភាគរយ មិនគោរពសិទ្ធិ១៨ភាគរយ មិនប្រកាន់ស្ដាំ១៥ភាគរយ ប្រជែងគ្រោះថ្នាក់១២ភាគរយ បត់គ្រោះថ្នាក់១២ភាគរយ និងកត្តាយានយន្ត៦ភាគរយ។

របាយការណ៍បានឱ្យដឹងទៀតថា ទន្ទឹមនឹងនោះដែរ រយៈពេលភ្ជុំ៣ថ្ងៃនេះមានយានយន្តចូលគោលដៅចំនួន ១១១គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៧៣គ្រឿង ម៉ូតូ ៣៦គ្រឿង។ ក្នុងនោះ រកឃើញយានយន្តល្មើសសរុបចំនួន ១០១គ្រឿង(ពិន័យ ១០២ករណី) រថយន្តធំ ០១គ្រឿង(ពិន័យ ០១ករណី) រថយន្តតូច ៦៤ គ្រឿង(ពិន័យ ៦៥ករណី) និងម៉ូតូ ៣៦គ្រឿង(ពិន័យ ៣៦ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ។

គួររំលឹកផងដែរថា ត្រឹមកន្លះឆ្នាំ២០២៤ ពោលចាប់ពីខែមករាដល់ខែមិថុនា ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានកើតឡើង ១ ៥២០លើក ក្នុងនោះអ្នកស្លាប់មានចំនួន ៧៩៣នាក់ ដែលតួលេខនេះបានកើនឡើង៥ភាគរយ។ ជាមួយគ្នានោះ ក៏មានអ្នករបួសចំនួន ២ ០៧២នាក់កើនឡើង៤៤នាក់ ស្មើនឹង២ភាគរយដែលបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គមផងដែរ។

យ៉ាងណាមិញ ក្រសួងមហាផ្ទៃបាននិងកំពុងរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីឱ្យស្របតាមស្ថានភាពជាក់ស្តែងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត និងចូលរួមអនុវត្តនូវផែនការសកលស្តីពីសុវត្ថិភាពចរាចរណ៍របស់អង្គការសហប្រជាជាតិក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន៥០ភាគរយ នៅឆ្នាំ២០៣០៕

អត្ថបទដែលជាប់ទាក់ទង