**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

រដ្ឋមន្ដ្រីក្រសួងរ៉ែ៖ សម្តេចធិបតី បានណែនាំឱ្យអ្នកជំនាញទាំងអស់ ធ្វើការសិក្សាជាមួយអ្នកផ្គត់ផ្គង់ប្រេងពិភពលោក ដើម្បីសិក្សាបន្ថែមពីបញ្ហាប្រេងឥន្ធនៈ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា រាជរដ្ឋាភិបាលដោយមានការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យអ្នកជំនាញទាំងអស់ ធ្វើការសិក្សាជាមួយអ្នកផ្គត់ផ្គង់ប្រេងពិភពលោក ដើម្បីសិក្សាបន្ថែមពីបញ្ហាប្រេងឥន្ធនៈ។

ឯកឧត្ដមថ្លែងថា តាំងពីចុងអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចបានដាក់ការណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ធ្វើការរួមគ្នា ដើម្បីគិតពីស្ថានភាពថា ប្រសិនបើមានការបាត់ការផ្តត់ផ្គង់ពីបរទេសពីការទិញប្រេងចូល តើយើងត្រូវធ្វើយ៉ាងមិច តើការស្តុកទុកយ៉ាងមិច ដូចនេះហើយបានជាក្រសួងរ៉ែ និងថាមពល កំពុងធ្វើការជាមួយក្រុមហ៊ុន តូតាល់ កាល់តិច ភីធីធី និងក្រុមហ៊ុនផ្សេងៗទៀត ដើម្បីមើលពីស្ថានភាពនៃការបង្រុងថាមពលនេះ។

ឯគឧត្ដម កែវ រតនៈ បានថ្លែងដូចនេះទៀតថា «រាជរដ្ឋាភិបាលដោយមានការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យអ្នកជំនាញទាំងអស់ ធ្វើការសិក្សា ជាមួយអ្នកផ្គត់ផ្គង់ ពិភពលោក (ផ្គត់ផ្គង់ប្រេង) មានតូតាល់ កាល់តិច ភីធីធី តេលា និងក្រុមហ៊ុននាំចូលប្រេងផ្សេងៗទៀត ដើម្បីមើលពីបញ្ហាប្រេងឥន្ធនៈនេះឯង»។

ជាមួយគ្នានោះ ឯកឧត្ដម កែវ រតនៈ បានបញ្ជាក់ដែរថា កម្ពុជាតែងតែបញ្ចេញសំលេងសន្តិភាព ទៅកាន់ពិភពលោក តាមរយៈបទពិសោធន៍ជូរចត់របស់ស ម្តេចតេជោ ហ៊ុន សែន ធ្លាប់បានឆ្លងកាត់ នឹងដឹកនាំជោគជ័យ គឺកម្ពុជាមិនចង់ឃើញមានប្រទេសណាមួយ វាយគ្នានោះទេ ព្រោះសង្គ្រាមនៅបស្ចឹម ប្រទេស ក៏នឹងផ្តល់ផលអាក្រក់ដល់ប្រទេសកម្ពុជាផងដែរ ហើយកត្តាសន្តិភាពនេះហើយ គឺសម្តេចតេជោ ហ៊ុន សែន តែងតែចង់ឱ្យពិភពលោករកឱ្យបាននូវសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង