**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

កម្ពុជារកបានចំណូលជាង ៣២លានដុល្លារ ពីការលក់សំបុត្រ ជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល៩ខែ ឆ្នាំ២០២៤

ភ្នំពេញ៖ នៅរយៈពេល៩ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង ៣២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១ ខែតុលានេះ។

នៅរយៈពេល ៩ខែមកនេះ ភ្ញៀវទេសចរចំនួន ៦៩៩,៨៥០នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន៣០ភាគរយបើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។

ជាមួយគ្នានេះ គ្រឹះស្ថានអង្គរក៏បានលក់សំបុត្រជូនភ្ញៀវចំនួនជិត ១.៤ម៉ឺននាក់ សម្រាប់ចូលទស្សនាប្រាសាទកោះកែរ ទទួលបានចំណូលជាង ២០ម៉ឺនដុល្លារ និងលក់សំបុត្រជិះទូកនៅកំពង់ផែចុងឃ្នៀស បានចំណូលជាង ៥៥ម៉ឺនដុល្លារ។

សូមជម្រាបថា បើមិនមានអ្វីប្រែប្រួលនៅថ្ងៃទី៩ ខែតុលាខាងមុខនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេស ដែលចូលទស្សនារមណីយដ្ឋានអង្គរ, គ្រឹះស្ថានអង្គរនឹងដាក់ឱ្យដំណើរការម៉ាស៉ីនស្វ័យប្រវត្តិ លក់សំបុត្រជូនភ្ញៀវទេសចរ សម្រាប់ការទស្សនារយៈពេល ១ថ្ងៃ ខណៈសំបុត្រទស្សនា ៣ថ្ងៃ និង៧ថ្ងៃលក់នៅបញ្ជរដូចធម្មតា។

ជាមួយគ្នានេះ នៅដើមឆ្នាំ២០២៥ខាងមុខ គ្រឹះស្ថានអង្គរអាចនឹងប្តូរការលក់សំបុត្រ មិនលក់សម្រាប់រយៈពេល ១ថ្ងៃ, ៣ថ្ងៃ និង៧ថ្ងៃទៀតទេ នឹងលក់តាមក្រុមប្រាសាទវិញ ដោយញែកប្រាសាទជា ១៧ក្រុម និងធ្វើចំណាត់ថ្នាក់ (A, B, C, D…) កំណត់តម្លៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ទេសចរ ដែលគាត់ចង់មើលប្រាសាទណា គាត់ចំណាយតែប្រាសាទ ដែលគាត់ចង់មើល ហើយការកែប្រែនឹងក៏ងាយស្រួល ក្នុងការគ្រប់គ្រងលំហូរភ្ញៀវទេសចរទៅ តាមប្រាសាទផងដែរ។

បច្ចុប្បន្នសម្រាប់តម្លៃសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារមានសុពលភាព១០ថ្ងៃ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ មានសុពលភាព៣០ថ្ងៃ ៕

អត្ថបទដែលជាប់ទាក់ទង