**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

ផ្ទុះអាវុធជាច្រើនគ្រាប់នៅកាស៊ីណូ ដាយអឺមិន ស្ថិតក្នុងឃុំក្អមសំណ ស្រុកលើកដែក បណ្ដាលឱ្យសន្ដិសុខម្នាក់រងរបួស

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ មានស្នូរកាំភ្លើងជាច្រើនគ្រាប់លាន់ឮផ្ទុះចេញពីទីតាំងកាស៊ីណូយីហោ ដាយអឺមិន (Diamond) ស្ថិតក្នុងឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល បណ្ដាលឱ្យបុរសជាសន្ដិសុខម្នាក់រងរបួសដៃ ខណៈខ្មាន់កាំភ្លើងព្យាយាមធ្វើសកម្មភាពបាញ់ស្រោចពីខាងក្រៅ ចូលទៅក្នុងបរិវេណខាងក្នុងនៃកាស៊ីណូ។

បើតាមលោក អាំ ធូ អធិការនៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានឱ្យដឹងថា ពិតជាមានករណីផ្ទុះអាវុធពិតប្រាកដមែន ប៉ុន្តែអាវុធដែលជនសង្ស័យប្រើប្រាស់មិនមែនជារបស់ពិតទេ ដោយរូបលោកបន្ថែមថា ជាប្រភេទអាវុធសម្រាប់ថតកុនប៉ុណ្ណោះ ពោលគឺជាក្បាលគ្រាប់ផ្លាស្ទិក ដែលមិនអាចគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

ទោះបីជាយ៉ាងណា ជុំវិញហេតុការណ៍ផ្ទុះអាវុធខាងលើនេះ លោកអធិការនគរបាលស្រុក មិនទាន់អាចបញ្ជាក់លម្អិតបាននៅឡើយ ខណៈបច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានចុះទៅដល់ទីតាំងកើតហេតុ និងបានហ៊ុមព័ទ្ធខ្សែហាមឃាត់មិនឱ្យមានការចេញចូលស៊េរី ដើម្បីធ្វើការស្រាវជ្រាវលើករណីនេះបន្ថែម។

សូមរំឭកថា កាលពីកំលុងឆ្នាំ២០១៧ ទីតាំងខាងលើ ក៏ធ្លាប់កើតមានឡើងនូវករណីស្រដៀងគ្នានេះដែរ ពោលគឺនៅយប់ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលពីមុនដាក់ឈ្មោះថា កាស៊ីណូ «ថ្មពេជ្យ» ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល មានករណីកើតឡើង ដោយតំណាងកាស៊ីណូអះអាងថា មានបុរស ម្នាក់កាន់កាំភ្លើងខ្លី១ដើម ចូលទៅភ្ជង់ប្លន់ក្នុងកាស៊ីណូ«ថ្មពេជ្យ»នោះផងដែរ ប៉ុន្តែក្រោយមកដំណឹងនោះត្រូវបានស្ងាប់រលត់ទៅវិញយ៉ាងអាថ៌កម្បាំង ខណៈពេលនេះ មានខ្មាន់កាំភ្លើងជាថ្មីបានបាញ់ប្រហាររហូតបុរសសន្តិសុខម្នាក់រងរបួស តែសមត្ថកិច្ចបញ្ជាក់ថា ជាគ្រាប់កាំភ្លើងថតកុនទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង