**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

អគ្គនាយកដ្ឋានពន្ធដារ អំពាវនាវតំណាងសហគ្រាសទាំងអស់មកទស្សនានៅកម្ពុជាដោយផ្ទាល់ ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពពិតប្រាកដ និងកត្តាអំណោយផលបណ្តាក់ទុនវិនិយោគប្រកបដោយទំនុកចិត្ត

ភ្នំពេញ៖ ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដា រចូលរួមក្នុងវេទិកា ធុរកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងស៊ិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញពីសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCIA) ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវ និងអញ្ជើញតំណាងសហគ្រាសទាំងអស់មកទស្សនានៅប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពពិតប្រាកដ និងកត្តាអំណោយផលនានារបស់ប្រទេសកម្ពុជាក្នុងការចូលមកបណ្តាក់ទុនវិនិយោគប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ ចៀសវាងការយល់ច្រទ្បំណាមួយតាមរយៈព័ត៌មានមិនពិតប្រាកដនិងមិនគ្រប់ជ្រុងជ្រោយ។

ឯកឧត្ដម គង់ វិបុល បានចែករំលែកជូនតំណាងសហគ្រាស ដែលបានចូលរួមឱ្យបានជ្រាបអំពីបរិយាកាសវិនិយោគជាទូទៅ ក៏ដូចជាកត្តាអំណោយផលនានារបស់ប្រទេសកម្ពុជា រួមទាំងកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជាជាប្រមុខដឹកនាំ ក្នុងការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្ដមក៏បានអំពាវនាវ និងអញ្ជើញតំណាងសហគ្រាសទាំងអស់មកទស្សនានៅប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពពិតប្រាកដ និងកត្តាអំណោយផលនានារបស់ប្រទេសកម្ពុជាក្នុងការចូលមកបណ្តាក់ទុនវិនិយោគប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ ចៀសវាងការយល់ច្រទ្បំណាមួយតាមរយៈព័ត៌មានមិនពិតប្រាកដនិងមិនគ្រប់ជ្រុងជ្រោយ។

ឯកឧត្ដម គង់ វិបុល បានគូសបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចអំណោយផលរបស់កម្ពុជា បើទោះបីជាបានឆ្លងកាត់នូវវិបត្តិនានានាពេលកន្លងមក និងការផ្ដល់ការលើកទឹកចិត្តពន្ធដារដល់វិនិយោគិនដែលបណ្ដាក់ទុននៅប្រទេសកម្ពុជា បន្ថែមលើការទទួលបានអត្ថប្រយោជន៍ផ្សេងៗ ទៀតដែលទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីនិងទ្វេភាគីនានាដែលមានជាធរមាន។

នាឱកាសនេះដែរ ឯកឧត្ដមក៏បានផ្តល់ឱកាសដល់អ្នកចូលរួមលើកជាសំណួរនានា និងបានផ្តល់ការបកស្រាយយ៉ាងក្បោះក្បាយជូនផងដែរ។ លើសពីនេះ ដើម្បីផ្ដល់សេចក្ដីទុកចិត្តនិងភាពជឿជាក់បន្ថែមទៀតជូនតំណាងសហគ្រាសក្នុងការមកបណ្ដាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ឯកឧត្តម គង់ វិបុល បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តផ្ដល់ការគាំទ្រនានា ជាពិសេសពាក់ព័ន្ធនឹងពន្ធដារជូនដល់សហគ្រាស។ជារួមវេទិកាធុរកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន នេះ បានប្រព្រឹត្តទៅដោយទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អ ប្រកបដោយ ភាពជោគជ័យ ព្រមទាំងទទួលបានការវាយតម្លៃពីអ្នកចូលរួមជាវិជ្ជមាន និងប្រកបដោយភាពកក់ក្តៅ ជាពិសេសការបង្ហាញនូវ ចំណាប់អារម្មណ៍ក្នុងការអញ្ជើញមកទស្សនា និងបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសទស្សនកិច្ចនេះដែរ ឯកឧត្ដមបានទទួលជួបជាមួយវិនិយោគិនចិនសំខាន់ៗមួយចំនួនដែលកំពុងប្រកបអាជីវកម្មនៅប្រទេសកម្ពុជា ដូចជាក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលនៃប្រទេសចិនដែលមានការធ្វើដំណើរមកប្រទេសកម្ពុជា និង ក្រុមហ៊ុន BYD ដែលមានគម្រោងវិនិយោគលើរោងចក្រដំឡើងរថយន្តអគ្គិសនីនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាសំណេះសំណាល ក៏ដូចជាផ្តល់ការពិគ្រោះយោបល់ផ្នែកពន្ធដារនានានិងដោយផ្ទាល់ជូនវិនិយោគិនទាំងនោះ សំដៅគាំទ្របន្ថែមទៀតដល់គោល នយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញនិងលើកទឹកចិត្តចំពោះការវិនិយោគក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្ដម បានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន Huawei ដោយផ្តោតលើការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឆ្លាតវៃនានា និងបញ្ញាសិប្បនិម្មិត (AI) ជាពិសេស បច្ចេកវិទ្យាពាក់ព័ន្ធនឹងការគាំទ្រដល់ការគ្រប់គ្រងប្រមូលចំណូលពន្ធ និងការផ្តល់សេវា អ្នកជាប់ពន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។កិច្ចជំនួបនិងទស្សនកិច្ចនេះ ក៏បានបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កាល្អប្រសើរ និងក្រោមស្មារតីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការទទួលខុសត្រូវខ្ពស់ ក្នុងន័យសម្រួលដល់បរិយាកាសធុរកិច្ចរវាងប្រទេសទាំងពីរ និងជាពិសេសជំរុញការទាក់ទាញវិនិយោគិន លើវិស័យសំខាន់ៗក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង