រយៈពេល ៦ខែ កុមារដែលមានជំងឺបេះដូងពីកំណើតចំនួន ៤៩៦នាក់ ត្រូវបានទទួលការវះកាត់បេះដូង និងអន្តរាគមន៍ឆ្លុះភ្ជិតសរសៃបេះដូងនៅមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ កុមារដែលមានជំងឺបេះដូងពីកំណើតចំនួន ៤៩៦នាក់ ត្រូវបានទទួលការវះកាត់បេះដូង និងអន្តរាគមន៍ឆ្លុះភ្ជិតសរសៃបេះដូងនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរយៈពេល ៦ខែនៃឆ្នាំ ២០២៤។
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា បានប្តេជ្ញាចិត្តខិតខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីផ្តល់នូវការថែទាំយ៉ាងយកចិត្តទុកដាក់ដល់កុមារកម្ពុជា។
សូមចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការបន្តបេសកកម្មសង្រ្គោះជីវិតមាតា ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនរើសអើង៕

