រដ្ឋបាលស្រុកស្នួល ប្រកាសបដិសេធចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលចុះផ្សាយថា អាជ្ញាធរស្រុកបានបណ្តេញប្រជាពលរដ្ឋប្រមាណជាង ៣០គ្រួសារ ស្ថិតនៅភូមិផ្សារស្នូល ឃុំស្នួល ចេញពីលំនៅឋានដោយបង្ខំ ដើម្បីយកទីតាំង ទៅលក់ឱ្យអ្នកមានលុយ

ភ្នំពេញ៖ រដ្ឋបាលស្រុកស្នួល ជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យុអាស៊ីសេរី (RFA) បានចុះផ្សាយថា អាជ្ញាធរស្រុកបានបណ្តេញប្រជាពលរដ្ឋប្រមាណជាង ៣០គ្រួសារ ស្ថិតនៅភូមិផ្សារស្នូល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ចេញពីលំនៅឋានដោយបង្ខំ ដើម្បីយកទីតាំង នោះទៅលក់ឱ្យអ្នកមានលុយ គឺជាព័ត៌មានបំភ័ន្តសាធារណមតិ។

