**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

ឯកឧត្តម មាន ចាន់យ៉ាដា ប្តេជ្ញាចិត្ត ៨ចំណុច ដើម្បីជាសក្ខីភាព ឆ្លើយតបចំពោះការផ្តល់សេចក្តីទុកចិត្ត និងការគាំទ្រដ៏មុតមាំ របស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ដើម្បីជាសក្ខីភាព និងឆ្លើយតបទៅនឹងគុណូប្បការដ៏ឧត្តុង្គឧត្តម ចំពោះការផ្តល់សេចក្តីទុកចិត្ត និង ការគាំទ្រដ៏មុតមាំ របស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ក៏ដូចជាសមាជិក សមាជិកា នៃគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តទាំងអស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាសមាជិកគណៈកម្មាធិការកណ្តាល កក្រក ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានធ្វើការប្តេជ្ញាចិត្តចំណុច៨ចំណុចសំខាន់ៗ ។

ការប្ដេជ្ញាចិត្តទាំង ៨ចំណុច របស់ឯកឧត្តម មាន ចាន់យ៉ាដា ធ្វើឡើងក្នុងពិធីសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលរួមមានដូចខាងក្រោម៖

១. ប្តេជ្ញាគោរពនូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

២- ប្តេជ្ញាខិតខំយកចិត្តទុកដាក់ ជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះ មហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា

៣- ប្តេជ្ញាពង្រឹងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលបានបណ្តុះបណ្តាលហើយតាមភូមិ នីមួយៗ ទូទាំងខេត្ត តាមរយៈការចុះជួប និងផ្តល់វគ្គបំប៉ន

៤- ប្តេជ្ញាយកអស់កម្លាំងកាយចិត្ត បំផុសផ្សព្វផ្សាយគោលការណ៍ និង សកម្មភាពនានារបស់កាកបាទក្រហម កម្ពុជាក៏ដូចជាសាខា ដើម្បីចលនាចូលរួមពីសំណាក់ប្រជាពលរដ្ឋចូលជាសមាជិកភាពឱ្យបាន១% នៃ ចំនួនប្រជាពលរដ្ឋទូទាំងខេត្ត

៥- ប្តេជ្ញាពង្រឹងពង្រីកសមាជិកភាពតាមបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងស្រុកក្រុងឱ្យបាន ១០០% នាឆ្នាំ ២០២៥-២០៣០

៦- ទំនាក់ទំនងល្អជាមួយគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខា តាមបណ្តាក្រុង/ស្រុក ទូទាំងខេត្ត

៧- បំផុសចលនាកៀងគរមូលនិធិពីគ្រប់ប្រភព ដើម្បីនិរន្តភាពសកម្មភាពមនុស្សធម៌

៨- ធ្វើការទំនាក់ទំនងល្អជាមួយដៃគូសហប្រត្តិបត្តិការ។

ឯកឧត្ដម ក៏បានគោរពជូនពរ និងសូមប្រសិទ្ធពរជូនគណៈអធិបតី លោកជំទាវ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាភ្ញៀវកិត្តិយស សមាជិក សមាជិកា អង្គសន្និបាតទាំងអស់ សូមមានថាមពលខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមគ្នាបំពេញបេសកកម្មការងារមនុស្សធម៌ជូនជាតិ មាតុភូមិ និងប្រជាននៅមូលដ្ឋានខេត្តរបស់ យើង ប្រកបដោយជោគជ័យថ្មីៗថែមទៀត និងសូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង