**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

ឃុំចំនួន៥ ក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ជំនន់ទឹកភ្លៀង បានបង្កឲ្យប៉ះពាល់នៅតាមឃុំចំនួន៥ ក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ ដោយសារទទួលរងឥទ្ធិពលព្យុះទី១៣ ឈ្មោះ ប៊ីបីនកា ជាមួយនិងព្យុះទី១៤ ឈ្មោះ ពូលឡាសាន​ (Pulasan) ដែលកើតលើគន្លងតែមួយ មានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី បក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ។

គិតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បង្កឲ្យប៉ះពាល់ឃុំចំនួន៥ ក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ ដូចខាងក្រោម៖
១-ឃុំដារ៖ មានភ្លៀងធ្លាក់ខ្លាំង ចាប់ពីម៉ោង១៖០០ ដល់ម៉ោង៤៖០០ភ្លឺ ធ្វើឲ្យមានជំនន់់ទឹកភ្លៀងខ្លាំង បានប៉ះពាល់់លិចទីធ្លាវត្តដារ១កន្លែង, លិចសាលាបឋមសិក្សាដារ១កន្លែង, លិចមណ្ឌលសុខភាពដារ១កន្លែង, លិច និងហូកាត់ផ្លូវ១០កន្លែង ប្រវែងសរុប ១២៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិអញ្ចាញ និងភូមិស្ទឹងស្វាយ។
ក្នុងនោះ លិចក្រោមផ្ទះអ្នកភូមិចំនួន៣១ខ្នងផ្ទះ ស្មើ៣១គ្រួសារ មានចំនួន១៤១នាក់ ស្រី៧១នាក់ (ភូមិអញ្ចាញ)។
ចំណែកភូមិចំនួន៤ នៅជាប់ព្រែកទេបាន រួមមាន៖ ភូមិម្រ៉ើមលិចផ្លូវ ប្រវែង១,៥០០ម៉ែត្រ ភូមិតាងួន លិចផ្លូវប្រវែង៣៥០០ម៉ែត្រ, ភូមិជួរជ្រៃលិចផ្លូវប្រវែង១,២០០ម៉ែត្រ, ភូមិខ្នងពស់លិចផ្លូវ ប្រវែង៦៥០ម៉ែត្រ តែមិនប៉ះពាល់ដល់មនុស្ស និងសត្វទេ។ ពីព្រឹកមកដល់ពេលនេះ ទឹកបានស្រកផុត៥ខ្នងផ្ទះ និងផ្លូវមួយចំនួនហើយ។

​២-ឃុំបុសលាវ៖ លិចស្រូវពង្រោះ១៧៣.៦ហិកតា ស្មើនឹង៤២៥គ្រួសារ ដែលមានមនុស្ស១០៧៥ ក្នុងនោះស្រី៥៩៨នាក់។ លិចផ្លូវលំ ១,៥៥០ម៉ែត្រ។ ចម្លងគោទៅលើទួលសុវិត្ថភាព បាន១៨០ក្បាល។ មិនទាន់លិចដល់ផ្ទះប្រជាជនទេ ចំពោះស្រូវប៉ះពាល់លិចគ្រប់ភូមិ។
៣-ឃុំថ្មី៖ ភូមិចម្រើន បានលិចស្ពានវេរប្រវែង៥៣ម៉ែត្រ កម្ពស់ទឹក១ម៉ែត្រកន្លះ, ភូមិទ្រាបបានលិចនៅស្ពានវេប្រវែង១៥០ម៉ែត្រ កម្ពស់ទឹក២ម៉ែត្រកន្លះ, ស្វាយជ្រុំបានលិចស្ពានវេរ ទំនប់ស្វាយជ្រុំប្រវែង៤៥ម៉ែត្រ កម្ពស់ទឹក០.៣០ម៉ែត្រ ភូមិត្នោតបានលិចស្ពានវេរប្រវែង១៥ម៉ែត្រ កម្ពស់ទឹកចំនួន០.៩០ម៉ែត្រ។

៤-ឃុំកន្ទួត៖ ភូមិអន្ទង់វៀន បានលិចផ្លូវក្នុងភូមិ ប្រវែង៦៨០ម៉ែត្រ កម្ពស់ទឹក០.៥ម៉ែត្រ ផ្លូវភូមិកន្ទួត-ភូមិអន្ទង់វៀន លិចនៅស្ពានអូខ្នាច ប្រវែង១៥០ម៉ែត្រ កម្ពស់ទឹក០.៥ម៉ែត្រកន្លះ។ ភូមិអង្គ្រងលិចផ្លូវប្រវែង ៦៧ម៉ែត្រ កម្ពស់ទឹក ០.៥ម៉ែត្រ។
៥-ឃុំសំបុក៖ ភូមិសំបុកលិចផ្លូវលំ អស់ចំនួន៤៥០ម៉ែត្រ។

ជាមួយគ្នានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ.) ខេត្ដក្រចេះ ក៏បានចេញសេចក្តីណែនាំ ស្តីពីវិធានការបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់ រងគ្រោះទឹកជំនន់ ក្នុងមូលដ្ឋានខេត្តក្រចេះ ផងដែរ។ តំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ នឹងមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ បណ្តាលឲ្យទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះ នឹងហក់ឡើងដល់កម្ពស់ ២០.៩៧ម៉ែត្រ ក្នុងរយៈពេល ៣ទៅ៥ថ្ងៃខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង