**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង**សម្ដេចធិបតី៖ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក ដាក់ថ្នាំកម្ចាត់ដង្កូវទឹកនៅតាមខ្នងផ្ទះប្រជាពលរដ្ឋទូទាំងខេត្ត

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក រួមទាំងដាក់ថ្នាំកម្ចាត់ដង្កូវទឹកនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ហើយសកម្មភាពទាំងអស់នេះការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ពីសំណាក់ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យលោក សែជូ សិទ្ធិជោតិ លេខាធិកាគណៈកម្មាធិកាសាខា និងលោក គាំ សុខុម នាយកសាខា មន្រ្តីសាខា ដឹកនាំអ្នកស្មគ្រ័ចិត្ត និងជាមួយមន្ទីរសុខាភិបាល អាជ្ញាធរមូលដ្ឋាន ក្នុងការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយពិធីបើកយុទ្ធនាការ ពេលព្រឹធ្វើនៅ ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ពេលរសៀលធ្វើនៅអនុសាខាស្រុកកំពង់សីលា។

ក្នុងឱកាសនោះផងដែរលោក គាំ សុខុម នាយកសាខា បានមានប្រសាសន៍ថា ក្នុងយុទ្ធនាការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងជគ្រុនឈិក ដោយមានគោលបំណងដើម្បីការពារបង្ការជំងឺគ្រុនឈាម និងជំងឺឈឺកគន់ហ្គន់យ៉ា (Chikunngunya) ដែលហៅថាជំងឺគ្រុនឈិក អាចឆ្លងតាមរយៈមូសខ្លាញីខាំ ហើយក្នុងយុទ្ធនាការដោយធ្វើឡើងទៅតាមក្រុមនីមួយៗគ្រប់ភូមិ/ឃុំ/ក្រុង/ស្រុក នៃខេត្តព្រះសីហនុ ហើយដោយតាំងនាមឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមអំពាវនាវដល់អ្នកស្ម័គ្រចិត្តជួយផ្សព្វផ្សាយឱ្យបានយល់ដឹងពីរោគសញ្ញាថ្មីមួយទៀត នៃជំងឺអឹមផក ដូច្នេះប្រសិនបើបងប្អូនមានរោគសញ្ញាដូចជា៖ កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ប្រអប់ជើង ដងខ្លួន ភ្នែក មាត់ និងគ្រុនក្ដៅ ,ហើមកូនកណ្ដុរ ,ឈឺក្បាល ,ឈឺសាច់ដុំ និងឈឺខ្នង ,អស់កម្លាំងខ្លាំង សូមធ្វើការរាយការណ៍ជាបន្ទាន់មកលេខ ១១៥ បេីជួបករណីសង្ស័យ(អឹមផក) នាយកដ្ឋានធ្លាប់បានរកឃេីញជំងឺ(អឹមផក) ប្រភេទចាស់(Clade 2)ចំនួន ២០ករណី សុទ្ធតែភេទប្រុស និងបានព្យាបាលពីសំណាក់គ្រូពេទ្យជំនាញជាសះស្បេីយទាំងអស់ ហើយម្យ៉ាងវិញទៀតសូមក្មួយៗសិស្សានុសិស្សជួយចូលរួមផ្សព្វផ្សាយបន្តដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងបានយល់ដឹងពីជំងឺខាងលើនេះនិងសូមចូលរួមថែទាំសុខភាពដោយត្រូវកាត់បន្ថយការទទួលទានស្ករ ដើម្បីបង្ការការលើសទម្ងន់ ធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ជំងឺលើសសម្ពាធឈាមជាដើម ដូច្នេះយើងត្រូវទម្លាប់រស់នៅល្អ និងហាត់ប្រាណជាប្រចាំសម្រាកឲ្យបានគ្រប់គ្រាន់ ពិសារទឹកឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យមានសុខភាពល្អ។

នាឱកាសនោះផងដែរលោក សែមជូ សិទ្ធិជោតិ បានជំរាបជូនអ្នកស្ម័គ្រចិត្តដែលធ្វើសកម្មភាពពីគោលបំណងដើម្បីការពារបង្ការជម្ងឺគ្រុនឈាម និងជំងឺគ្រុនឈិក ដែលអាចឆ្លងតាមរយៈមូសខ្លាខាំ ដោយការដាក់អាបែតឱ្យគ្រប់ខ្នងផ្ទះ និងមានប្រើខិតប័ណ្ណ ហើយយុទ្ធនាកានេះត្រូវបានធ្វើឡើងទៅតាមកុ្រមនិមួយៗគ្រប់ភូមិ/ឃុំ ក្នុងក្រុង/ស្រុក នៃខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹង និងចូលរួមកំចាត់ដង្កូវទឹកមូសខ្លា រួមទាំងធានាថាមិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជាសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃផ្សេងទៀត ដែលនៅជុំវិញបរិវេណផ្ទះរបស់លោកអ្នក ហើយត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ ដែលសម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវ ហើយយើងត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះសំបែងឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះ និងលុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដោយចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស និងត្រូវការពារខ្លួនកុំឲ្យមូសខ្លាញីខាំតាមរយៈការដេកក្នុងមុង(ទាំងថ្ងៃយប់)ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ ហើយពេលបច្ចុប្បន្ននេះករណីជំងឺគ្រុនឈាមចម្លងបងប្អូនប្រជាពលរដ្ឋមិនថាក្មេងឬចាស់នោះទេ ហើយក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានរោគសញ្ញាជំងឺ ដូចជាក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម ហើយករណីសង្ស័យជំងឺគ្រុនឈាមខាងលើនេះ មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីន ឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរកសេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយដោយត្រូវរូសរាន់ស្វែងរកសេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ត៕

អត្ថបទដែលជាប់ទាក់ទង