**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

សម្តេច ម៉ែន សំអន៖ វត្តមានរបស់ធនាគារ BIDC ១៥ឆ្នាំ នៅកម្ពុជា បានទាក់ទាញវិនិយោគមកកម្ពុជាមានការរីកចម្រើន

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួប១៥ឆ្នាំ នៃការបង្កើតធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា BIDC នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរ និងអបអរសាទរដោយស្មោះ ចំពោះសមិទ្ធផលគួរជាទីមោទនៈ ដែលធនាគារ BIDC និង ថ្នាក់ដឹកនាំ BIDV សម្រេចបានក្នុងរយៈពេលកន្លងមកនេះ។ ក្នុងរយៈពេល១៥ឆ្នាំនៃប្រតិបត្តិការ BIDC បានធ្វើសមាហរណកម្ម និងកសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំនៅក្នុងទីផ្សារកម្ពុជា អនុវត្តការងារអាជីវកម្មរបស់ខ្លួនប្រកបដោយស្ថិរភាព បង្កើនចំណែកទីផ្សារ និងបានរួមចំណែកជាវិជ្ជមានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការជួយជ្រោមជ្រែងចំពោះសកម្មភាព សន្តិសុខសង្គម មនុស្សធម៌ សុខាភិបាល ការអប់រំ និងបណ្តុះបណ្តាល ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ ដូចជាឧបត្ថម្ភសាងសង់សាលារៀន ឧបត្ថម្ភអាហារូបករណ៍ដល់និស្សិត ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ឧបត្ថម្ភកាកបាទក្រហមកម្ពុជា ឧបត្ថម្ភដល់មន្ទីរពេទ្យ និងផ្តល់ថ្លៃពិនិត្យព្យាបាលដល់អ្នកជំងឺក្រីក្រ អ្នកជំងឺនៅតំបន់ដាច់ស្រយាល ។ល។ សមិទ្ធផលទាំងអស់នោះ បង្ហាញឱ្យឃើញពីស្មារតីនៃទំនួលខុសត្រូវ និងឆន្ទៈក្នុងការធ្វើអាជីវកម្មផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវសង្គម និងផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានចូលរួមចំណែកក្នុងការគាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្នើឲ្យ BIDC ក៏ដូចជាសាខាពាណិជ្ជកម្មរបស់ BIDV ផ្សេងទៀតគោរពនូវរាល់បទប្បញ្ញត្តិ ច្បាប់របស់កម្ពុជាក្នុងការធ្វើប្រតិបត្តិការ ហើយសកម្ម និងជាគំរូក្នុងការអនុវត្តគោលនយោបាយ ទិសដៅ និងការណែនាំរបស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ស្នើឱ្យ BIDV/BIDC បន្តរក្សាតួនាទី ឈានមុខគេ ក្នុងចំណោមសហគ្រាសវៀតណាមដែលកំពុងធ្វើសកម្មភាពអាជីវកម្មនៅកម្ពុជា បន្តលើកកម្ពស់ទំនាក់ទំនងសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង