**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

រដ្ឋបាលខេត្តសៀមរាប​​ ចង់ប្រែក្លាយខែកញ្ញា ជាខែពិសេស ដែលមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តកាន់តែច្រើន

ភ្នំពេញ៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ចង់ប្រែក្លាយខែកញ្ញា ជាខែពិសេស ដែលមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តកាន់តែច្រើន ដើម្បីបង្កើនភាពទាក់ទាញ ក្នុងខែកញ្ញានេះ រដ្ឋបាលខេត្ត បានសហការជាមួយវិស័យឯកជន រៀបចំនូវព្រឹត្តិការណ៍នានាជាច្រើន។

ការលើកឡើងយ៉ាងដូច្នេះរបស់ លោក ង៉ូវ សេងកាក់ ក្នុងកិច្ចប្រជុំជាមួយវិស័យឯកជន ដើម្បីត្រៀមរៀបចំពិធីអបអរសាទរទិវាទេចរណ៍ពិភពលោក ក្រោមប្រធានបទ «ទេសចរ និងសន្តិភាព» នៅចុងខែកញ្ញាខាងមុខ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប។

លោកបន្តថា ពិធីនេះ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ២០២៤ ខាងមុខនេះ ដោយចាប់ផ្តើមពីម៉ោង៥ល្ងាច រហូតដល់ម៉ោង៩យប់ ដោយមានការដង្ហែរក្បួន និងការសម្តែងសិល្បៈ ការតាំងបង្ហាញផលិតផលទេសចរណ៍ជាដើម។

លោកអភិបាលរងខេត្ត បានបន្តថា នេះជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗទៀត ដែលមាននៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ដោយក្នុងខែនេះ មានព្រឹត្តិការណ៍សំខាន់ៗ៣ មានដូចជា៖ ការរៀបចំទទួលស្វាគមន៍ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នៅថ្ងៃទី១៦ និង១៧, ព្រឹត្តិការណ៍សមរាត្រី(ព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ និង ពិធីអបអរសាទរទិវាទេចរណ៍ពិភពលោក ដែលធ្វើនៅថ្ងៃទី២៧ ខែកញ្ញានេះ។

ព្រឹត្តិការណ៍ទាំងប៣នេះ នឹងជួយផ្សព្វផ្សាយពីផលិតផលទេសចរណ៍កម្ពុជា ជាពិសេស នៅខេត្តសៀមរាប ឲ្យកាន់តែទូលំទូលាយថែមទៀត។

លោកអភិបាលរងខេត្ត បានបន្តថា អាជ្ញាធរខេត្ត ក៏បានអំពាវនាវដល់វិស័យឯកជន ក្នុងវិស័យទេសចរណ៍ទាំងអស់ សូមធ្វើការបញ្ជុះតម្លៃសេវាកម្ម ទាំងការស្នាក់នៅ ការធ្វើដំណើរ និងតម្លៃម្ហូបអាហារ ពេញមួយខែកញ្ញានេះផងដែរ ដែលជាការទាក់ទាញអ្នកទេសចរមកកម្សាន្តក្នុងរដូវភ្លៀងនេះ។

ក្នុងកិច្ចប្រជុំនេះដែរ លោក ង៉ុវ សេងកាក់ ក៏បានលើនូវផែនការសំខាន់ក្នុងការអភិវឌ្ឍន៍តំបន់ទេចរណ៍ពីឆ្នាំ២០២៥-២០២៨ ចំនួន៦គោលដៅ រួមមាន៖ ទី១-នៅតំបន់ឧទ្យានជាតិព្រះជ័យភ្នំគូលែន និងតំបន់ជុំវិញសម្រាប់ទទួលភ្ញៀវទេសចរណ៍, ទី២-តំបន់បន្ទាយស្រី និងជុំវិញបន្ទាយស្រី ដោយផ្សាភ្ជាប់ទៅនឹងក្រុងរុនតាឯកតេជោសែន, ទី៣-តំបន់បេតិកភណ្ឌ ស្ថិតក្រោមការរៀបចំ ដោយអាជ្ញាធរជាតិអប្សរា, ទី៤- តំបន់ទីក្រុង និងជុំវិញក្រុង, ទី៥-តំបន់បឹងទន្លេសាប និងទី៦-តំបន់សៀមរាបថ្មី ដែលជាតំបន់សេដ្ឋកិច្ច ដែលមានទៅដោយដំណាំឧស្សាហកម្ម, ពាណិជ្ជកម្ម ដែលបម្តុំទៅដោយសំណង់ធំៗមានលក្ខណៈទំនើប និងសហគ្រាសផ្សេងៗ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ទិវាទេចរណ៍ពិភពលោក ឆ្នាំ២០២៤នេះ ក៏បានធ្វើការបង្ហាញអំពី វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ដូនតាខ្មែរ ដែលបានចារឹកទុកនៅតាមប្រាង្គប្រាសាទ ឲ្យបន្ស៊ីទៅនឹងគោលដៅតំបន់ទាំង៦ ដែលក្រសួងបានកំណត់ឡើងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង