**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាស្តីពីភាពជាអ្នកដឹកនាំ « គួរធ្វើដូចម្តេច ទើបអាចចាត់ទុកថាជាអ្នកដឹកនាំពូកែបាន » សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាលើភាពជាអ្នកដឹកនាំ ក្រោមប្រធានបទ «គួរធ្វើដូចម្តេច ទើបអាចចាត់ទុកថាជាអ្នកដឹកនាំពូកែបាន» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៨១៥នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែបបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការងារសុខភាពសាធារណៈនិងការងារព្យាបាលជំងឺនៅមន្ទីរពេទ្យរយៈពេល៣០ឆ្នាំកន្លងមក និងបានណែនាំរំលឹកមន្រ្តីសុខាភិបាល ឱ្យផ្តល់ការសង្រ្គោះជិវិតអ្នកជំងឺដោយប្រើប្រាសស់បច្ចេកទេសត្រឹមត្រូវ ការយល់ចិត្ត ការអាណិតអាសូរដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺ។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកយកបទបាឋកថាគន្លឹះ លើការរបៀបដឹកនាំដែលមានឥទ្ធិពល ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធពលនៃសេវាសុខាភិបាលនៅកម្ពុជា។ អ្នកដឹកនាំក្នុងវិស័យសុខាភិបាលគួរ (១) រៀនធ្វើការដឹកនាំតាមគម្រូឪពុក/ម្តាយដឹកនាំកូនចៅ (២) មានចក្ខុវិស័យវែងឆ្ងាយសម្រាប់អង្គភាព (៣) ចេះទាក់ទាញឱ្យបុគ្គលិក និងភាគីពាក់ព័ន្ធយល់ឃើញពីចក្ខុវិស័យ (៤) ចេះស្តាប់ការផ្តល់យោបល់ និងឈរលើការផ្តល់ប្រយោជន៍រួមដល់បុគ្គលិក អ្នកជំងឺ និងសង្គម (៥) ចូលរួមយ៉ាងសកម្មស្វែងរកដំណោះស្រាយនៅពេលជួបប្រទះឧបសគ្គក្នុងការងារ (៦) អ្នកដឹកនាំត្រូវមានការស្ម័គ្រចិត្តលះបង់ ដើម្បីបំពេញតួនាទីជាអ្នកដឹកនាំដែលល្អ និង (៧) ធ្វើការដឹកនាំអង្គភាពឱ្យមានការរីកចំរើនជាលំដាប់តាមរយៈការប្រើនវានុវត្តន៍។

ជាចុងទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលគ្រប់ឋានានុក្រម សូមព្យាយាមធ្វើខ្លួនឱ្យក្លាយជាមេដឹកនាំដែលមានគុណភាព និងយកឈរលើមូលដ្ឋានថែទាំប្រជាជនជាធំ។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ មន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី ក៏បានចូលរួមធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA ក្រោមប្រធានបទ “ការគ្រប់គ្រងអនាម័យនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី” ដើម្បីកែលំអរបញ្ហាញែកសម្រាមវេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង