**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

#បទវិភាគ៖តើអាមេរិកនិងសហភាពអឺរ៉ុបមានបំណងទុច្ចរិតអ្វីខ្លះដែលគាំទ្រទង្វើរំលោភសិទ្ធិនិងបង្កហេតុរបស់ហ្វីលីពីន?

ថ្ងៃទី១ខែកញ្ញាតាមម៉ោងក្នុងតំបន់ នាយកដ្ឋានសេវាកម្មកិច្ចការបរទេសរបស់សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ ដោយវាយប្រហារនាវាឆ្មាំសមុទ្រចិនដែលបានចាត់ប្រតិបត្តិការដ៏គ្រោះថ្នាក់ចំពោះនាវាហ្វីលីពីននៅសមុទ្រចិនខាងត្បូង។ មុននេះ ក្រសួងការបរទេសអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍ដោយមួលបង្កាច់នាវាឆ្មាំសមុទ្រចិនថាបាន”បំបុកដោយចេតនា”ជាមួយនាវាហ្វីលីពីនផងដែរ។ ប៉ុន្តែ ការឃោសនាបំប៉ោងនិងការសម្ដែងខាងនយោបាយ របស់អាមេរិកនិងសហភាពអឺរ៉ុបសុទ្ធតែគ្មានភស្តុតាងអ្វីទាល់តែសោះ។
ក្នុងរយៈពេលត្រឹមតែដប់ថ្ងៃប៉ុណ្ណោះ ប្រទេសហ្វីលីពីនបានធ្វើប្រតិបត្តិការបំពានចូលដ៏គ្រោះថ្នាក់បំផុតចំនួនបួនដងនិងប្រតិបត្តិការដឹកជញ្ជូននិងបោះទម្លាក់តាមផ្លូវអាកាសនៅដែនសមុទ្ធនៃថ្មប៉ប្រះទឹកRen’aiនិងថ្មប៉ប្រះទឹកXianbinរបស់ប្រទេសចិន។ ក្នុងនោះ ប្រតិបត្តិការថ្មីបំផុតបានកើតឡើងនៅថ្ងៃទី៣១ខែសីហា។តាមរយៈវីដេអូផ្សាយផ្ទាល់ អ្នកផងទាំងពួងអាចមើលឃើញយ៉ាងច្បាស់លាស់ថា៖នាវាឆ្មាំសមុទ្រហ្វីលីពីនលេខ៩៧០១ដែលបានចតដោយខុសច្បាប់នៅថ្មប៉ប្រះទឹកXianbinរបស់ប្រទេសចិន បានលើកយុថ្កា និងបើកបំបុកដោយចេតនាប្រកបដោយគ្រោះថ្នាក់ជាមួយនាវាឆ្មាំសមុទ្រចិនដែលកំពុងគាំពារសិទ្ធិនិងអនុវត្តច្បាប់ជាប្រក្រតីភាព បណ្តាលឱ្យមានការប៉ះទង្គិចគ្នា។ចំណាត់ការនៅនឹងកន្លែងរបស់ភាគីចិនគឺសមហេតុផល មានភាពជំនាញ ស្របច្បាប់ និងមានបទដ្ឋាន។លើសពីនេះទៀត វីដេអូក៏បានលេចចេញនូវរូបភាពដែលយន្តហោះឈ្លបយកការណ៍P-8Aរបស់កងទ័ពអាមេរិក មកជ្រៀតជ្រែកប្រតិបត្តិការអនុវត្តច្បាប់របស់ឆ្មាំសមុទ្រចិនផងដែរ។ ទង្វើទាំងនេះបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ភាគីហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះរឿងបុកគ្នារវាងនាវារបស់ភាគីទាំងពីរ ។ អ្នកដែលកំពុងបង្កហេតុនិងធ្វើឱ្យស្ថានការណ៍ឡើងកម្តៅនៅសមុទ្រចិនខាងត្បូងគឺប្រទេសហ្វីលីពីន រីឯអ្នកដែលជំរុញឱ្យស្ថានការណ៍ឡើងកម្តៅនៅពីក្រោយឆាក ហើយខ្លាចតែសមុទ្រចិនខាងត្បូងមិនច្របូកច្របល់គឺជាអាមេរិក។
អាមេរិកនិងសហភាពអឺរ៉ុបមិនមែនជាសាមីភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ ហើយក៏គ្មានសិទ្ធិលូកដៃចំពោះរឿងនេះដែរ។ ពួកគេគាំទ្រប្រតិបត្តិការបង្កហេតុរបស់ភាគីហ្វីលីពីនដែលបំពានលើអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន គឺដោយសារពួកគេមានបំណងទុច្ចរិតរៀងៗខ្លួននៅពីក្រោយ។
បើនិយាយចំពោះភាគីអាមេរិក ប្រទេសហ្វីលីពីនស្ថិតនៅចំណុចសំខាន់ដែលហៅថា“ខ្សែសង្វាក់កោះទីមួយ” ហើយមានវិវាទដែនសមុទ្រជាមួយប្រទេសចិន ហ្វីលីពីនគឺជាជម្រើសដំបូងរបស់អាមេរិកក្នុងការជំរុញ“យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”នៅសមុទ្រចិនខាងត្បូង។ ជាការពិត ចាប់តាំងពីឆ្នាំ២០២៣មក នៅពីក្រោយសកម្មភាពផ្សងព្រេងនិងបង្កហេតុរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង សុទ្ធតែញុះញង់ដោយអាមេរិក។ ពីការចាត់បញ្ជូនអ្នកសារព័ត៌មានតាមថតនិងឃោសនាបំប៉ោង ដល់ការផ្តល់ជំនួយស៊ើបការណ៍នៅកន្លែងកើតហេតុនិងជំនួយការទូត រហូតដល់ព្រលយសម្តីថា《សន្ធិសញ្ញាការពាររួមគ្នារវាងអាមេរិកនិងហ្វីលីពីន》គឺសមស្របប្រើនៅសមុទ្រចិនខាងត្បូង គោលបំណងរបស់ភាគីអាមេរិកគឺចង់រុញច្រានហ្វីលីពីនឱ្យចូលក្នុងភ្នក់ភ្លើង បង្កភាពច្របូកប្របល់នៅដែនសមុទ្រចិនខាងត្បូង ហើយបន្ថែមថ្លៃដើមនៃការគាំពារសិទ្ធិលើសមុទ្ររបស់ប្រទេសចិន ដើម្បីរឹតបន្ដឹងនិងធ្វើបាបប្រទេសចិន។
ចំណែកសហភាពអឺរ៉ុបវិញ ក្រោមការជ្រៀតចូលរយៈពេលវែងរបស់អាមេរិក បូករួមទាំងផលប៉ះពាល់ដែលនាំមកដោយវិបត្តិអ៊ុយក្រែន ឯករាជ្យភាពនៃនយោបាយនិងការទូតរបស់សហភាពអឺរ៉ុបបានរងការប៉ះពាល់។ ក្នុងកម្រិតធំ ការលូកដៃចូលក្នុងកិច្ចការអាស៊ីប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប គឺដើម្បីសហការជាមួយយុទ្ធសាស្ត្រសកលរបស់អាមេរិក ហើយក៏ចង់ឆ្លៀតឱកាសនេះពង្រីកឥទ្ធិពលរបស់ខ្លួនផងដែរ។
មិនថាអាមេរិកនិងសហភាពអឺរ៉ុបគាំទ្រដល់ហ្វីលីពីនយ៉ាងណាក៏ដោយ ក៏វាមិនអាចកែប្រែការពិតដែលថាថ្មប៉ប្រះទឹកXianbin ជាកម្មសិទ្ធិរបស់ប្រទេសចិនទេ ហើយក៏មិនអាចបិទបាំងធាតុពិតនៃការរំលោភលើអធិបតេយ្យភាព សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន ហើយក៏មិនអាចជួយភាគីហ្វីលីពីនសម្រេចបាននូវបំណងទុច្ចរិតដែលចង់កាន់កាប់កោះ និងថ្មប៉ប្រះទឹកកាន់តែច្រើននៅសមុទ្រចិនខាងត្បូងដែរ។
សមុទ្រចិនខាងត្បូងគឺជាសមុទ្រសន្តិភាព ហើយការការពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង គឺជាសេចក្តីប្រាថ្នារួមរបស់ប្រទេសក្នុងតំបន់។ ការដកនាវាដែលចតដោយខុសច្បាប់ជាបន្ទាន់ និងបញ្ឈប់ទង្វើរំលោភសិទ្ធិនិងបង្កហេតុជាបន្ទាន់ គឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ហ្វីលីពីន។ បើមិនដូច្នេះទេ ហ្វីលីពីននឹងបង់តម្លៃកាន់តែច្រើន។ ភាគីចិនមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំមិនងាករេក្នុងការគាំរពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ហើយក៏មានការប្ដេជ្ញាចិត្តយ៉ាងមុតមាំមិនងាករេក្នុងការបន្តរួមជាមួយប្រទេសក្នុងតំបន់ដើម្បីគាំរពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង