**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

រដ្ឋមន្ត្រីមហាផ្ទៃ៖ កុំចាប់អារម្មណ៍ កុំយកចិត្តទុកដាក់ កុំលង់ជឿតាមអន្ទាក់នយោបាយទាញទម្លាក់កម្ពុជា ចូលទៅក្នុងអន្លង់ នៃសង្គ្រាមស៊ីវិលជាថ្មី របស់ក្រុមប្រឆាំងជ្រុលនិយម

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់មន្ដ្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កុំចាប់អារម្មណ៍ កុំយកចិត្តទុកដាក់ កុំលង់ជឿតាមអន្ទាក់នយោបាយ របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ទាញទម្លាក់កម្ពុជាចូលក្នុងអន្លង់ នៃសង្គ្រាមស៊ីវិលជាថ្មី។

តាមរយៈផ្ញើជូន មន្ដ្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ដ្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ម្តងហើយម្តងទៀតថា ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល លោកគោរព និងអនុវត្តតាមអគ្គមគ្គទេសក៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយឥតងាករេ។ ក្នុងក្របខណ្ឌគណបក្ស លោក គោរពអនុវត្តតាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍បក្ស និងតាមអគ្គមគ្គទេសក៍របស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេ។

ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា «ក្នុងន័យនេះ រាល់ប្រធានបទនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយមពីក្រៅប្រទេស ខ្ញុំសូមមន្ដ្រីរាជការ ស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កុំចាប់អារម្មណ៍ កុំយកចិត្តទុកដាក់ កុំលង់ជឿតាមអន្ទាក់នយោបាយទាញទម្លាក់កម្ពុជាចូលទៅក្នុងអន្លង់ នៃសង្គ្រាម ស៊ីវិលជាថ្មី។ សូមរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ បន្តរក្សាស្មារតីសាមគ្គីភាព និងជឿជាក់ខ្ពស់លើជំហររបស់ខ្ញុំ ដែលបានបញ្ជាក់ជូនខាងលើ»។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បន្ដថា ជាពិសេសសូមរួមគ្នាគាំទ្រ និងជឿជាក់ខ្ពស់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ដើម្បីអភិវឌ្ឍជាតិឱ្យសម្រេចបានជោគជ័យដូចដែលក្នុងរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផលលេចធ្លោជាច្រើនជូនជាតិនិងប្រជាជន។ មនុញ្ញផលដែលបាននិងកំពុងកើតមាននេះ គឺជាបច្ច័យនៃកម្លាំងសាមគ្គីភាពដ៏រឹងមាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ឋានានុក្រមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ក៏មានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ជឿជាក់យ៉ាងមុតមាំថា មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ បន្តរួមគិត រួមធ្វើ រួមទទួលខុសត្រូវ តាមទស្សនៈថា «រួបរួមគ្ន ដើម្បីកម្ពុជារុងរឿង»។

ជាថ្មីម្ដងទៀត ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ក៏ថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះកម្លាំងសាមគ្គី ភាពប្រកបដោយស្មារតីទទួលខុសត្រូវ បង្ការទប់ស្កាត់បានយ៉ាងជោគជ័យរាល់ចលនាប៉ុនប៉ងផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ៕

អត្ថបទដែលជាប់ទាក់ទង