**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

សម្ដេចធិបតី ណែនាំឲ្យអាជ្ញាធរ ចូលរួមយុទ្ធនាការប្រមូលសិស្សចូលរៀនឱ្យបានផុលផុស ដើម្បីជំរុញលើកទឹកចិត្តពលរដ្ឋបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនជាថ្មី

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូលរៀនឱ្យបានផុលផុស ដើម្បីជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបាត់បង់ឱកាសរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដា ឬយន្តការចាំបាច់នានា ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្មទៅដល់ទីកន្លែងដែលត្រូវការ ដើម្បីធានា បាននូវឱកាសសិក្សាពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ការស្តារនីតិសម្បទាការងារ និងការកែប្រែ ជោគវាសនាប្រជាពលរដ្ឋតាមរយៈការអប់រំ។

សម្ដេចធិបតី បញ្ជាក់ថា «ការចូលរួមក្នុងសហគមន៍៖ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូល រៀនឱ្យបានផុលផុស ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មជ្ឈមណ្ឌលយុវជន និងគ្រប់គ្រងទិន្នន័យជនមានតម្រូវការ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អនិងគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែល បាត់បង់ឱកាសរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី»។

សម្ដេចធិបតី បន្ដថា ជាពិសេសត្រូវ ខិតខំបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានពិការភាពឬជនមានតម្រូវការពិសេស ឱ្យទទួល បានការសិក្សារៀនសូត្រប្រកបដោយសមធម៌និងបរិយាបន្ន ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងទៀតថា ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព ត្រូវសកម្មបន្តចូលរួមជួយបង្រៀនដោយស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរ ដែលស្ថិតក្នុង មូលដ្ឋានរបស់ក្មួយៗរស់នៅ។

សម្ដេចធិបតីគូសបញ្ជាក់ថា «បងប្អូនជនរួមជាតិ ដែលជាមាតាបិតាឬអ្នកអាណាព្យាបាល ក៏សូមជួយ ជំរុញបងប្អូនកូនចៅ ឱ្យខិតខំរៀនសូត្រឱ្យបានជាប់លាប់ និងទទួលលទ្ធផលល្អគ្រប់ៗគ្នា»៕

អត្ថបទដែលជាប់ទាក់ទង