**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍

ករណីបាញ់ប្រហារផ្អើលរាជធានីភ្នំពេញ កម្លាំងនគរបាលចាប់បានជនសង្ស័យ​ជនជាតិចិន ២នាក់ នៅខេត្តព្រះវិហារ

ភ្នំពេញ៖ យ៉ាងហោចណាស់ជនសង្ស័យ​​ជនជាតិ​​ចិន២​នាក់ ត្រូវបានកម្លាំងនគរបាលជំនាញតាមប្រមាញពីរាជធានីភ្នំពេញរហូតដល់ខេត្តព្រះវិហារ ពាក់ព័ន្ធករណីបាញ់ប្រហារបណ្ដាលឱ្យនគរបាលម្នាក់បាត់បងជីវិត ខណៈជនជាតិចិនម្នាក់ទៀតកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ចនៅរសៀលថ្ងៃទី២៩សីហា ឆ្នាំ២០២៤។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៨សីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីពីលោកសេង ហៀង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឡោមព័ន្ធផ្ទះរបស់ជនល្មើសរកឃើញថ្នាំញៀន២៦ដុំក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ខណៈក្រុមជនសង្ស័យហាក់ដឹងខ្លួនមុន បានរត់គេចបាត់ស្រមោល។ ទោះជាយ៉ាងណា កម្លាំងនគរបាលជំនាញបានបន្តនីតិវិធីរហូតកំណត់បានទីតាំងដែលពួកខ្មាន់កាំភ្លើងលាក់ខ្លួននៅខេត្តព្រវិហារ និងឈានដល់ការចាប់ខ្លួនបានជនសង្ស័យជាជនជាតិចិន២នាក់ បញ្ចូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ នៅយប់ថ្ងៃខែឆ្នាំដដែល។

សូមជម្រាបថា កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ មានករណីបាញ់ប្រហារផ្ដើមចេញពីរថយន្ត ford ពណ៌សមួយគ្រឿង បានបើកបុករថយន្ត Mercedes ទាំងកំរោលក្នុងទិសដៅបញ្ច្រាសទិសគ្នា។ ភ្លាមៗមានរថយន្តមួយផ្សេងទៀតដែលប្រជាពលរដ្ឋ អះអាងថា ម៉ាក land cruiser ជាបក្ខពួករបស់ក្រុមរថយន្ត ford បានធ្វើសកម្មចុះពីលើរថយន្ត រួចយកកាំភ្លើងប្រភេទវែង ខ្លី បាញ់់ស្រោចទៅលើរថយន្តជនរងគ្រោះ បណ្ដាលឱ្យមនុស្ស២នាក់នៅក្នុងរថយន្តរងរបួសធ្ងន់ បញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែជាអកុសល បុរសម្នាក់ដែល​គេ​ស្គាល់ឈ្មោះ គង់ វុ​ទ្ធី អាយុ​៣៦​ឆ្នាំ ជាមន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​អង្គភាព​អន្ដរាគមន៍ ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ។ ​ដោយឡែក​ ជនជាតិ​ចិន​ម្នាក់​ទៀត​រង​របួស​ភ្លៅ​ខាងឆ្វេង​។ ក្រោយធ្វើសកម្មភាពរួចហើយ ក្រុមខ្មាន់កាំភ្លើង ​បាន​ចាប់​ជនជាតិ​ចិន​ម្នាក់​ចូល​រថយន្ត​ នាំ​បក្ខពួក​បើករថយន្ត​គេច​ចេញ​ទៅ​បាត់ស្រមោលតែម្ដង៕       

អត្ថបទដែលជាប់ទាក់ទង