អ៊ីស្រាអែលទទួលបានគ្រឿងបរិក្ខារយោធា និងគ្រាប់រំសេវជាង ៥០,០០០តោន ក្នុងអំឡុងពេលមានជម្លោះនៅហ្គាហ្សា

ហ្សេរុយសាឡឹម៖ ក្រសួងការពារជាតិអ៊ីស្រាអែលបានបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ប្រទេសនេះបានទទួលសម្ភារៈយោធា និងគ្រាប់រំសេវជាង ៥០,០០០តោន។
ក្រសួងបានបន្តថា៖ ឧបករណ៍ដែលទទួលបាននិងដឹកជញ្ជូនរួមមានរថពាសដែក គ្រាប់រំសេវ អាវុធការពារផ្ទាល់ខ្លួន និងឧបករណ៍ពេទ្យ។
ក្រសួងបានបន្ថែមថា ការដឹកជញ្ជូនយោធាមានសារសំខាន់សម្រាប់ទ្រទ្រង់សមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងការពារអ៊ីស្រាអែលក្នុងអំឡុងពេលសង្រ្គាមដែលកំពុងបន្តនៅក្នុងតំបន់ Gaza Strip និងប្រឆាំងនឹងក្រុម Hezbollah តាមព្រំដែនអ៊ីស្រាអែល-លីបង់។
ក្រសួងមិនបានបញ្ជាក់ពីប្រទេសណាដែលអាវុធត្រូវបានទិញនោះទេ ទោះបីជាមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលធ្លាប់បានបញ្ជាក់ថា អាវុធ និងគ្រាប់រំសេវភាគច្រើនត្រូវបានទិញពីសហរដ្ឋអាមេរិក និងអឺរ៉ុបក៏ដោយ។
អ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ជាង ៤០,៤០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សា។

