**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង

គណៈប្រតិភូកងទ័ពប្រជាជនវៀតណាម អញ្ជើញទស្សនកិច្ច នៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី មួន សាម៉េត មេបញ្ជាការរង នាយសេនាធិការបញ្ជាការដ្ឋានទ័ពពិសេស តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០ ២៤ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូ នាយទាហានវ័យក្មេង នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ជិន ហ៊ីវយុន អនុប្រធានផ្នែកសម្ព័ន្ធយុវជនកងទ័ព អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម នៅទីបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក។

ក្នុងជំនួបនោះលោកឧត្តមសេនីយ៍ត្រី មួន សាម៉េត បានជំរាបជូនប្រតិភូពីប្រវត្ត និងស្នាដៃដែលបញ្ជាការដ្ឋាន ទ័ពពិសេស កងទ័ពជើងគោកសម្រេចបានក្នុងរយៈពេល ២៨ឆ្នាំកន្លងមក ក្រោមការដឹកនាំបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យអង្គភាពបញ្ជាការដ្ឋានទ័ពពិសេស មានការរីក ចម្រើន ព្រមទាំងបានចូលរួមអនុវត្ត គាំទ្រគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ចូលរួមក្នុងភារកិច្ច កសាងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ពិសេសកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រ កម្ពុជា ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីសុឆ្ឆន្ទៈ នៃការ បោះឆ្នោតរបស់ប្រជាជន និងបានសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឧត្តមសេន៏យ៍ត្រី មួន សាម៉េត បានបន្តថា៖ ដោយមានការសហការល្អ រវាងប្រទេសទាំងពីរ និងកងទ័ព នៃប្រទេសទាំងពីរ បានដំណើរការប្រកបដោយកិច្ចប្រតិបត្តិការ ទងការទូត និងវិស័យបណ្តុះបណ្តាលធនធានមនុស្ស ការហ្វឹកហ្វឺនរួមគ្នា ផ្លាស់ប្តូរដកស្រង់បទពិសោធន៍ ដោយស្មារតីមិត្តភាព សាមគ្គីភាព ប្រទេសភូមិផងរបងជាមួយប្រកបដោយសន្តិភាព និងការអភិវឌ្ឍន៍។ជាក់ស្តែក្នុងរយៈពេលកន្លងមក នេះបញ្ជាការដ្ឋានទ័ពពិសេសធ្លាប់បាន ធ្វើទស្សនកិច្ចប្តូរបទពិសោធន៍ចំនួន ០៨លើក ចាត់បញ្ជូនកម្មសិក្សាការី ទៅ សិក្សានៅប្រទេសវៀតណាមបានចំនួន ៣៥វគ្គ ធ្វើលំហាត់ហ្វឹកហ្វឺនសង្គ្រោះរួមគ្នាបានចំនួន ០២លើក បញ្ជូននាយទាហានទៅបំប៉នសុខភាព ចំនួន ០៣លើក និងធ្លាប់បានទទួលអំណោយពីកងទ័ពប្រជាជនវៀតណាម មានអគារបណ្ណាល័យ អគារពហុសិក្សា និងសម្ភារៈការិយាល័យមួយចំនួនទៀត។

ក្រោយពីបានតាមដានស្តាប់របាយការណ៍ការងារ និងទស្សនាភាពយន្តឯកសារខ្លីស្តីពីការងាររយៈពេល ២៨ឆ្នាំ របស់បញ្ជាការដ្ឋានទ័ពពិសេស រួចមកលោកវរសេនីយ៍ឯក ជិន ហ៊ីវយុន បានសម្តែងនូវអំណរគុណ ចំពោះការធ្វើ បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម មេបញ្ជាការរង បញ្ជាការដ្ឋានទ័ពពិសេស និងសហការី ហើយ តាមរយៈដំណើរទស្សនៈកិច្ចសិក្សានៅពេលនេះធ្វើឱ្យចំណងមិត្តភាព សាមគ្គី រវាងប្រទេសទាំងពីរ ក៏ដូចជា កងទ័ពទាំងពីរ កម្ពុជា-វៀតណាម កាន់តែមានភាពស្អិតរមួតធ្វេឡើងថែមទៀត។

លោក វរសេនីយ៍ឯក ជិន ហ៊ីវយុន ក៏បានថ្លែងនូវការលើកសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ដោយមានការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផងនោះ ធ្វើឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ច ការពារជាតិ មាតុភូមិ និងបូរណភាពទឹកដី ៕

អត្ថបទដែលជាប់ទាក់ទង