**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ឯកឧត្តម វ៉ា ថន៖ ការបរិច្ចាកថវិការសម្រាប់ចូលរួមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមបែងចែកក្រុមការងារ សម្រាប់ទទួលដំណើរកំសាន្ត របស់ប្រជាពលរដ្ឋ យុវជន និងសិស្សនិស្សិត ដែលមកទស្សនកិច្ច និង សិក្សាស្វែងយល់នៅតាមតំបន់ព្រំដែន ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបញ្ជាក់ថា ការបរិច្ចាកថវិការសម្រាប់ចូលរួមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន តបតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា រដ្ឋបាលខេត្តក្រចេះ បាននឹងកំពុងរៀបចំត្រៀម ក្នុងការបែងចែកក្រុមការងារដឹកនាំសម្របសម្រួលដល់ដំណើរទស្សនកិច្ច ឆ្លើយតបទៅនឹងគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញគោលការណ៍រៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋ និងយុវជនទៅកាន់ខេត្តក្រចេះ-ស្ទឹងត្រែង-មណ្ឌលគិរី និងរតនគិរី ដោយឥតថ្លៃរៀងរាល់ចុងសប្ដាហ៍ចាប់ពីខែកញ្ញាដល់ខែធ្នូ ដើម្បីពួកគាត់បានទស្សនាពីទិដ្ឋភាពនៃការអភិវឌ្ឍ ក៏ដូចជាការរស់នៅរបស់ប្រជាជនជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជា ឡាវ និងវៀតណាម។

ក្នុងនោះដែរ ឯកឧត្តម វ៉ា ថន ក៏បានបញ្ជាក់ពីការរៀបចំដំណើរកម្សាន្តនេះ គឺមានបំណងលុបបំបាត់មន្ទិលសង្ស័យ របស់ប្រជាពលរដ្ឋមកលើរដ្ឋាភិបាល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលពួកគេបានសម្ដែងការព្រួយបារម្ភខ្លាចបាត់បង់ទឹកដីទៅប្រទេសវៀតណាម ប៉ុន្តែរដ្ឋាភិបាលបានអះអាងថា កិច្ចសហប្រតិបត្តិការនេះជាឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវវិបុលភាពក្នុងខេត្តជាប់ព្រំដែនប្រទេសទាំងបី ៕

អត្ថបទដែលជាប់ទាក់ទង