អគ្គលេខាធិការដ្ឋានទាំង៣ នៃស្ថាប័ននីតិប្បញ្ញត្តិ ពិភាក្សារៀបចំកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារថ្មីជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រុមនីតិប្បញ្ញត្តិ

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋានទាំង៣ រួមមាន រដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ បានជួបប្រជុំដើម្បីពិភាក្សារៀបចំកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារថ្មីជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា និងឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរងក្រុមប្រឹក្សាធម្មនុញ្ញ៕

