**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យការបណ្តុះបណ្តាល និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ ចុះពិនិត្យការបណ្តុះបណ្តាល និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង មន្ត្រីពាក់ព័ន្ធក្រោមឱវាទ និងគណៈគ្រប់គ្រង គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

មុននឹងឈានដល់ពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យមើលដំណើរការនៅបណ្ណាល័យ បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត ឯកសារយុទ្ធសាស្រ្ត កម្មវិធីសិក្សា ឯកសារបង្រៀននិងរៀន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាក្នុងវិទ្យាស្ថាន និងបានផ្តល់អនុសាសន៍ និងពាក្យទូន្មានល្អៗជូនដល់សិស្សនិស្សិត លើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែម ស្វែងរកនូវគន្លឹះបង្រៀនថ្មីៗ ក្លាយខ្លួនជាគ្រូបង្រៀនដែលមានគុណភាព ស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ឈានទៅដល់ការអភិវឌ្ឍគុណភាពអប់រំក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ដែរថា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បាន និងកំពុងអនុវត្តកម្មវិធីអប់រំគ្រូបង្រៀន ក្នុងគោលបំណងផលិតបាននូវគ្រូបង្រៀនដែល មានគុណសម្បទាពេញលេញ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការសាលារៀន ឆ្លើយតបនឹងកំណែទម្រង់អប់រំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សជាមូលដ្ឋាន ក្នុងការអភិវឌ្ឍប្រទេសជាតិ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់លោកនាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក៏ដូចជាការលើកឡើងពីសំណួរ សំណូមពរ និងបញ្ហាប្រឈមផ្សេងៗ ពីគណៈគ្រប់គ្រង គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់រួចមក តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិកអប់រំនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលបានខិតខំធ្វើការអភិវឌ្ឍលើគ្រប់រូបភាពទាំងខាងផ្នែករឹង និងផ្នែកទន់ ដើម្បីពង្រឹងគុណភាពបង្រៀន និងរៀន ក៏ដូចជារក្សាសោភណភាព និងបរិស្ថានវិទ្យាស្ថានបានល្អប្រសើរ។

ជាការឆ្លើយតបទៅនឹងសំណួរសំណូមពរ ពីបុគ្គលិកអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំបន្ថែម ៩ចំណុចសំខាន់ៗដូចខាងក្រោម ដល់គណៈគ្រប់គ្រង បុគ្គលិកអប់រំ និងគ្រូឧទ្ទេសទាំងអស់ ដើម្បីឱ្យការបណ្ដុះបណ្ដាលគ្រូបង្រៀននៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ កាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ធានាបាននូវការបណ្ដុះបណ្ដាលនូវគ្រូបង្រៀនសតវត្សទី២១ជូនជាតិមាតុភូមិ និងគ្រប់ជំនាន់៖
១. បន្តថែទាំហេដ្ឋរចនាសម្ព័ន្ធរូបវន្តឱ្យបានស្អាតជាប់ជានិច្ច ធានាបាននូវបរិស្ថានសិក្សាល្អជានិរន្តសម្រាប់គ្រប់ជំនាន់
២. បន្តខិតខំប្រឹងប្រែងពង្រឹងគុណភាពគ្រប់ផ្នែក ដើម្បីចូលរួមទទួលការវាយតម្លៃជាគ្រឹះស្ថានគរុកោសល្យគំរូ
៣. ត្រូវមានចក្ខុវិស័យ និងយន្តការច្បាស់លាស់
៤. រៀបចំវគ្គពិសេសមួយ ដោយអញ្ជើញថ្នាក់ដឹកនាំក្រសួងធ្វើបាឋកថា ទាក់ទងនឹងកំណែទម្រង់ដែលក្រសួងកំពុងអនុវត្ត ឱ្យបុគ្គលិកអប់រំ និងគរុនិស្សិតទាំងអស់បានយល់គ្រប់គ្នា ដើម្បីធានាបានការអនុវត្ត ស្របគ្នាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព

៥. ធ្វើការសិក្សា វាយតម្លៃគុណភាពអនុវត្តរបស់គ្រូបង្រៀនចេញថ្មី និងបញ្ហារបស់សាលារៀន និងផ្ដល់របាយការណ៍ដល់ក្រសួង ព្រមទាំងកែលម្អកម្មវិធីបណ្ដុះបណ្ដាលរបស់ខ្លួនឱ្យកាន់តែមានភាពឆ្លើយតប
៦. ត្រូវពង្រឹងគុណភាពនៃការអនុវត្ត ថាតើត្រូវធ្វើអ្វីខ្លះ និងធ្វើដូចម្ដេច ដើម្បីបណ្ដុះបណ្ដាលបាននូវគ្រូបង្រៀនសតវត្សទី២១

៧. ត្រូវបណ្ដុះបណ្ដាលគ្រូបង្រៀនថ្មីឱ្យចេះច្បាស់ និងអាចអនុវត្តបានល្អ នូវកញ្ចប់អំណានដំបូង និងគណិតដំបូង ដោយសហការជាមួយ សាលារៀនល្អ និងគ្រូបង្រៀនល្អ ដើម្បីឱ្យគរុនិស្សិតបានដកស្រង់បទពិសោធ និងរៀនសូត្រជាក់ស្ដែង
៨. បណ្ដុះបណ្ដាលយ៉ាងណាឱ្យគ្រូបង្រៀនដែលចេញពីវិទ្យាស្ថាន មានសមត្ថភាពច្នៃប្រឌិតខ្ពស់ អាចដោះស្រាយបញ្ហាបាននៅសាលារៀនគោលដៅដែលត្រូវទៅបម្រើការងារ ពិសេសអាចអនុវត្តវិធីសាស្រ្តបង្រៀនថ្មី ដែលបានរៀនពីវិទ្យាស្ថាន បទបែនស្របតាមស្ថានភាព និងបរិបទរបស់សាលារៀនជាក់ស្ដែង។
គ្រូបង្រៀនចេញថ្មីត្រូវមានសមត្ថភាពជួយក្រសួង ដើម្បីធ្វើកំណែទម្រង់ សាលារៀន មិនមែនឱ្យសាលារៀន ធ្វើកំណែទម្រង់គ្រូបង្រៀនចេញថ្មីទេ

៩. បង្កើតជាបណ្ដាញជាមួយគ្នារវាងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន គ្រឹះស្ថានសិក្សានានា កម្រិតគ្រឹះស្ថាន និងកម្រិតគ្រូឧទ្ទេស ដើម្បីចែករំលែកបទពិសោធរៀនសូត្រពីគ្នាទៅវិញទីមក បង្កើននូវ «ភាពជាអ្នកដឹកនាំ» និង«ភាពជាម្ចាស់» និងត្រូវឱ្យមានការវាយតម្លៃពីផ្ទៃក្រៅផងដែរ ដើម្បីធានាបាននូវសង្គតភាព តម្លាភាពលើគុណភាព និងប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង