**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

អភិបាលខេត្តបន្ទាយមានជ័យ អន្តរាគមន៍ នាំទឹកពីប៉ែកខាងលើ ស្ទឹងបវេល ជួយសង្គ្រោះស្រូវបងប្អូនកសិករនៅស្រុកអង្គរបូរី

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការខេត្ត គ្រប់គ្រង គ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការបង្កើនប្អូនផលស្រូវប្រាំងរបស់ប្រជាកសិករ និងនាំទឹកពីប៉ែកខាងលើ ស្ទឹងបវេល នៃខេត្តបាត់ដំបង ដើម្បីទម្លាក់មកតាមប្រលាយក្នុងភូមិសាស្រ្តស្រុកមង្គលបូរី ជួយសង្គ្រោះស្រូវប្រាំងបងប្អូនកសិករដែលជិតប្រមូលផល ប្រឈមខ្វះទឹកប្រមាណ១០០០ហិកតា ដោយជោគជ័យ។

ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានបន្តដំណើរទៅពិនិត្យមើលនូវស្ថានភាពស្រូវរបស់បងប្អូនប្រជាកសិករ ស្រូវវស្សា ជាប្រភេទស្រូវកណ្តាល និងពិនិត្យមើលប្រលាយទឹក នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ។

ឯកឧត្តម ក៏បានបញ្ជាក់ឱ្យដឹងថា ស្រូវបងប្អូននៅក្នុងមូលដ្ឋានភូមិទ័ពសៀម ជាប្រភេទស្រូវកណ្តាល មិនទាន់មានបញ្ហាប្រឈមនោះខ្លាំងនោះទេ ហើយបើសិនជាក្នុងមួយទៅពីរសប្ដាហ៍ទៀត មានភ្លៀងធ្លាក់ នោះស្រូវនឹងអាចមានការលូតលាស់ឡើងវិញ ។ ឯកឧត្ដម បន្តថា យោងតាមរបាយការរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ស្ថានភាពដំណាំស្រូវ ដែលប្រឈមមានប្រមាណជាង១ម៉ឺន ហិកតា នៅស្រុកថ្មពួក, ស្វាយចេក , ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ។

យោងតាមរបាយការរប់សមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ស្ថានភាពដំណាំស្រូវនៅក្នុងស្រុកថ្មពួកមួយចំនួនធំស្ថិតនៅដំណាក់កាលប៉ះពាល់ និងមួយចំនួនទៀតប៉ះពាល់ធ្ងន់ធ្ងររួមទាំងការខូចខាត និងមានផលប៉ះពាល់បន្ថែមលើដំណាំពោតក្រហម។ រីឯដំណាំស្រូវនៅស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ បានរងផលប៉ះពាល់ដោយកន្លែងខ្លះមានប្រឡាយជើងក្អែប ប៉ុន្តែមានទឹកតិចតួច និងស្ថិតនៅឆ្ងាយពីប្រឡាយមេ។ ដំណាំស្រូវដែលរងផលប៉ះពាល់សរុបចំនួន១៣.២៤៩ហិកតានិងខូចខាតសរុបចំនួន១៥ហិកតានៃផ្ទៃដីអនុវត្តបានទូទាំងខេត្តសរុបចំនួន២៧០.១៦២ហិកតា និងដំណាំពោត ដែលរងផលប៉ះពាល់សរុបចំនួន ៣០៥ហិកតា នៃផ្ទៃដីអនុវត្តបានទូទាំងខេត្តសរុបចំនួន ១៤០៣៧ហិកតា៕

អត្ថបទដែលជាប់ទាក់ទង