**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន

អភិបាលខេត្តតាកែវ អំពាវនាវពលរដ្ឋមកទស្សនាដែនជីវៈចម្រុះ សត្វស្លាបនៅតំបន់អភិរក្ស និងការពារទេសភាពបឹងព្រែកល្ពៅ

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធចុះ ទស្សនៈកិច្ចនៅតំបន់អភិរក្ស និងការពារទេសភាពបឹងព្រែកល្ពៅ ដែលមានទីតាំងស្ថិតនៅស្រុកចំនួន២គឺ ស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ ខេត្តតាកែវ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសភ្ញៀវជាតិ អន្តរជាតិ អញ្ជើញមកទស្សនាដែនជីវៈចម្រុះសត្វស្លាបដែលមានជាច្រើនប្រភេទដែលកំពុងរស់នៅ និងត្រូវបានអភិរក្ស នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅអោយកាន់តែច្រើន ដើម្បីរួមចំណែកលើកស្ទួយតំបន់អភិរក្សធនធានធម្មជាតិ និងសំដៅលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះកាន់តែមានជីវភាពប្រសើរឡើងថែមទៀត។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជា តំបន់អភិរក្សធនធានធម្មជាតិ ជីវៈចម្រុះសត្វស្លាប ដែលមានសត្វរស់នៅជាង១៣២ប្រភេទ កំពុងត្រូវបានអភិរក្ស និងសត្វដែលជិតផុតពូជនៅលើពិភពលោក កំពុងមានវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ រស់ចាំបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ មកទស្សនា ។ក្រៅពីមកទស្សនាសត្វស្លាបនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវក៏មានតំបន់ទេសចរណ៍ប្រវត្ដិសាស្រ្តជាច្រើនទៀត សម្រាប់មកលេងកម្សាន្ត និងសិក្សាស្រាវជ្រាវផងដែរ។

បើតាមការបញ្ជាក់ពីលោក ហុង ភារៈ នាយកតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានឱ្យដឹងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីសរុបជាង៨ពាន់ហិតា ស្ថិតក្នុងភូមិសាស្រ្តស្រុកបូរីជលសារ និងស្រុកកោះអណ្ដែត ដែលមានសត្វស្លាបរស់នៅប្រមាណជាង១៣២ប្រភេទ និងសត្វកម្រដែលជិតផុតពូជ រួមមាន៖ សត្វចង្កៀងខ្យង សត្វគ្រៀល និងសត្វជាច្រើនប្រភេទទៀត ។ ហើយកន្លងមកនេះមន្ត្រីឧទ្យានុរក្សបានសហការជាមួយកំលាំងសមត្ថកិច្ចក្នុងមូលដ្ឋាន អង្គការដៃគូ ចុះល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃ ដើម្បីបង្ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលកើតមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ៕

អត្ថបទដែលជាប់ទាក់ទង