**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ក្រសួងកិច្ចការនារី ទទួលបានពានរង្វាន់ «សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព»

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៤រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារីបានទទួលពានរង្វាន់ «សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព-2024 ASEAN Care Economy Recognition Award» ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣ នៅទីក្រុងវៀងចន្ទ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

លោកជំទាវកិត្តិបណ្ឌិត អ៊ុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុង កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣ ដែលត្រូវបានរៀបចំឡើងដោយ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៤។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានត្រូវបាន រៀបចំឡើងចំនួន២លើករួចមកហើយ ដោយលើកទី១ត្រូវបានរៀបចំដោយប្រទេសវៀតណាមកាលពីឆ្នាំ២០២០ និងលើកទី២ត្រូវបានរៀបចំដោយប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ ដែលក្នុងនោះក៏បានអនុម័តផងដែរ លើសេចក្តីថ្លែង ការណ៍អាស៊ានស្តីពី ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ ស្ត្រីនៅក្នុងអាស៊ាន។

ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣នេះ ប្រទេសឡាវ បានរៀបចំពិធីប្រគល់ពានរង្វាន់ជូនក្រសួង-ស្ថាប័ន សាធារណៈរបស់ប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេស ដែលបានផ្តួចផ្តើម គាំទ្រនិងជំរុញការអនុវត្តសេដ្ឋកិច្ចដែល គិតគូរពីសុខុមាលភាព (CARE Economy) ហើយក្រសួងកិច្ចការនារីត្រូវបានជ្រើសរើសជាបេក្ខភាព ក្នុងការទទួលនូវពាន រង្វាន់នេះ តំណាងឱ្យប្រទេសកម្ពុជា។ ក្រសួងកិច្ចការនារី គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោល នយោបាយលើកកម្ពស់សមភាពយេនឌ័រ និងលើកកម្ពស់ស្ថានភាពស្ត្រី ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុសម វែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ក្រសួងកិច្ចការនារីបានផ្តួចផ្តើម និងដឹកនាំ សម្របសម្រួល កិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តរបៀបវារៈសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព ទាំងក្នុងប្រទេស និងនៅថ្នាក់តំបន់ សំដៅរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី និងបង្កើតបរិស្ថានអំណោយផល ព្រមទាំងជំរុញកិច្ច សហការ និងកៀរគរធនធានពីគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីគាំទ្រ និងវិនិយោគលើសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព ដែលជាកិច្ចការដ៏ចម្បង ដែលនឹងរួមចំណែកទ្រទ្រង់ផ្នែកសង្គម សេដ្ឋកិច្ច និងសុខុមាលភាពរបស់គ្រួសារ ក៏ដូចជា សង្គមជាតិទាំងមូល។ ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជាកំពុងតែបញ្ចប់នូវក្របខណ្ឌផែនការសកម្មភាពជាតិ ស្តីពី សេដ្ឋកិច្ចគិតគូរពីសុខុមាលភាព និងការងារថែទាំ ដែលផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៤គឺ៖ ១). ហេដ្ឋារចនា សម្ព័ន្ធ ផ្នែកថែទាំសុខុមាលភាព (Care Infrastructure), ២). វិធានការគាំពារ និងគាំពារសង្គមដែលពាក់ព័ន្ធនិងការ ថែទាំ (Care-related social protection), ៣). សេវាផ្នែកថែទាំ (Care Services) និង៤). គោលនយោបាយការងារពាក់ ព័ន្ធនឹងថែទាំ (Employment-related to care policies)។

យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលនៅតែបន្តចាត់ទុកការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីជាកិច្ចការអាទិភាពសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការបន្តវិនិយោគដើម្បីបង្កើនភាពអង់អាចដល់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព កិច្ចគាំពារសង្គម និង ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ ។ល។ ដើម្បីទាញយកប្រយោជន៍ពីភាគលាភយេនឌ័រ ព្រម ទាំងបង្កើតបរិយាកាសអំណោយផលសម្រាប់ស្ត្រី ដើម្បីទទួលបានសិទ្ធិពេញលេញ កាត់បន្ថយភាពងាយរងគ្រោះ និង លើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ ៕

អត្ថបទដែលជាប់ទាក់ទង