ឯកឧត្តម វង សូត អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ដុល្លារូបនីយកម្ម និងប្រព័ន្ធធនាគារនៅកម្ពុជា (Dollarization and Banking System in Cambodia)

ភ្នំពេញ៖ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីដុល្លារូបនីយកម្ម និងប្រព័ន្ធធនាគារនៅកម្ពុជា (Dollarization and Banking System in Cambodia)។
សិក្ខាសាលានេះផ្តួចផ្តើមឡើងដោយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា សហការជាមួយធនាគារជាតិនៃកម្ពុជា និងរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តម អគ្គនាយក អគ្គនាយករង ព្រមទាំងមន្រ្តីជំនាញពាក់ពន្ធ័នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ៕

