**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

អាជ្ញាធរខេត្តតាកែវ ជំរុញក្រុមការងារចុះបញ្ជីដីធ្លី ពន្លឿនការចុះបញ្ជី និងផ្ដល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានឆាប់ ដើម្បីងាយស្រួលប្រជាពលរដ្ឋយកទៅប្រើប្រាស់

ភ្នំពេញ៖ លោក លី សាវ៉េត អភិបាលរងខេត្តតាកែវ បានធ្វើការជំរុញ និងរំលឹកទៅដល់ក្រុមការងារបច្ចេកទេសចុះបញ្ជីដីធ្លី ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក-ឃុំ ពិសេសមន្ទីរពាក់ព័ន្ធ ដើម្បីសម្របសម្រួលធ្វើយ៉ាងណាពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្ដល់ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស ងាយស្រួលប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ផ្សេងៗ។

ក្នុងឱកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ចំនួន ៥៤៥ ប័ណ្ណ រស់នៅភូមិកំពង់អំពិល ស្រុកបូរីជលសារ ខេត្តតាកែ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា ដើម្បីស្របតាមផែនការរបស់ រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី បានគ្រោងទុក ក្រុមការងារបច្ចេកទេស រួមនឹងមន្រ្តីជំនាញ ដែលទទួលបន្ទុកលើការងារចុះបញ្ជីដីធ្លីនេះ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ឱ្យបានលឿនឆាប់រហ័ស ក្នុងនោះ អាជ្ញាធរមូលដ្ឋានក៏ត្រូវជួយសម្របសម្រួល ដោះស្រាយរាល់បញ្ហាវិវាទដីធ្លីផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលរាំងស្ទះដល់ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្រ្តខេត្តតាកែវពោលធ្វើយ៉ាងណាឱ្យការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូននិងជោគជ័យស្របតាមផែនការគ្រោងទុក។

លោកបានគូរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភានេះ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ជកោណ ដំណាក់កាលទី១ ក្នុងនោះ បានធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម ឱ្យកាន់តែស៊ីជម្រៅជាមួយ និងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លីទាំង ៣ចំណុច ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

បើតាមរបាយការណ៍ លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសូរិយោដីខេត្តតាកែវ បានអោយដឹងថាគិតមកដល់ពេលនេះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តតាកែវបច្ចុប្បន្នសម្រេចបានចំនួន ជាង៨៧ម៉ឺនក្បាលដី និងចែកប័ណ្ណកម្មសិទ្ធបានចំនួនជាង៧១ម៉ឺនប័ណ្ណ ហើយបច្ចុប្បន្ននេះនៅសល់ជាង១៦ម៉ឺនក្បាលដីទៀតដែលមិនទាន់បានវាស់វែង និងចុះបញ្ជី៕

អត្ថបទដែលជាប់ទាក់ទង