**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

អ្នកនាំពាក្យឯកឧត្តម ស សុខា ប្រកាសបដិសេធចំពោះការផ្សព្វផ្សាយថា «លោក ស ខេង និងស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធនឹងការមិនគាំទ្រគម្រោង CLV»

ភ្នំពេញ៖ លោក រេន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសបដិសេធ ចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គមដោយបានសរសេរថា «លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាអោយព័ទ្ធផ្ទះនិងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធការមិនគាំទ្រគម្រោង CLV ។ ជាក់ស្តែងនៅក្នុងប្រតិបត្តិការ ១៨ សីហា ឆ្នាំ ២០២៤ កន្លងទៅ លោក ស ខេង និង ស សុខា មិនគាំទ្រហើយក៏មិនអនុញ្ញាតឲ្យកម្លាំង សមត្ថកិច្ចរបស់ខ្លួនចេញប្រតិបត្តិការដែរ។ យើងឃើញកម្លាំងដែលចេញប្រតិបត្តិការទាំងអស់ គឺជាកម្លាំង របស់ ហ៊ុន សែន និង ទាហានយួនពាក់ឯកសណ្ឋានខ្មែរ»។

អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានបដិសេធយ៉ាងដាច់អហង្ការ និងចាត់ទុកថា ការ ផ្សព្វផ្សាយខាងលើនេះ គឺជាព័ត៌មានមិនពិត មានការរៀបចំសេណារីយ៉ូមួលបង្កាច់ ខុសការពិត ដែល មានចរិតបម្រើគោលបំណងដ៏ពិសពុលជ្រុលនិយមរបស់ខ្លួន ក្នុងការបំបែកបំបាក់សាមគ្គីភាព ឯកភាព ផ្ទៃក្នុងយ៉ាងរឹងមាំ ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យមកលើគោល ជំហររបស់ ឯកឧត្តមអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុង ដឹកនាំប្រទេស និងការពារផលប្រយោជន៍ជាតិ និងប្រជាជន។ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត សូមបញ្ជាក់ដែរថា គ្មានការឃុំឃាំងខ្លួន សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅក្នុងគេហដ្ឋានដូចការផ្សព្វផ្សាយនោះឡើយ ដោយសម្តេចក្រឡាហោម និង ឯកឧត្តមអភិសន្តិបណ្ឌិត មានសិទ្ធិសេរីភាពពេញលេញក្នុងបេសកកម្មការងារបម្រើជាតិ និង ប្រជាជនជាប្រក្រតី។

អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំង អស់ចំណុះក្រសួងមហាផ្ទៃ គឺជាអាជ្ញាធរ កងកម្លាំងបម្រើការពារផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជនពោលគឺពុំមែនជាអាជ្ញាធរកងកម្លាំងផ្តាច់មុខរបស់បុគ្គលណាមួយឡើយ ហើយក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតចំពោះរដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ឱ្យយកចិត្តទុកខ្ពស់ចំពោះសភាពការណ៍ធ្វើកុបកម្ម ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតរបស់ប្រជាជន ក្នុងអាណត្តិទី៧ ចាប់ពីថ្ងៃទី១៥ ដល់ ដំណាច់ខែសីហា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ។ ទន្ទឹមគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានអនុវត្ត បទបញ្ជាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដែរ។

អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត យល់ឃើញថា មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅ ប្រទេសតែងតែបានប្រើប្រាស់វិធីសាស្ត្រដដែលៗបង្កប់ដោយល្បិចកលពុតត្បុតនេះ អស់រយៈពេលជាច្រើន ឆ្នាំមកហើយ ដើម្បីប៉ុនប៉ងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំបន្ត វេនរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ តែយ៉ាងណា ទាំងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំ បន្តវេននៅតែបន្តរក្សាបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ តាមរយៈការតម្កល់ឧត្តម ប្រយោជន៍រួមក្នុងបុព្វហេតុជាតិ និងប្រជាជន។

ជាក់ស្តែង កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈតាមរយៈ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់រួចហើយ និងបានអំពាវនាវផងដែរ ដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំង បងប្អូនជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែល ព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ដោយមិនគិតអំពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ដែលធ្លាប់ទទួលរងគ្រោះ និងហែលឆ្លងទុក្ខលំបាកវេទនារាប់មិនអស់រួចមកហើយក្នុង ប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ព្រោះតែល្បែងនយោបាយលាបពណ៌ ញុះញង់ និងបំបែកបំបាក់ ៕

អត្ថបទដែលជាប់ទាក់ទង