អ៊ីរ៉ង់បិទមជ្ឈមណ្ឌលពីរដែលមានទំនាក់ទំនងទៅនឹងប្រទេសអាល្លឺម៉ង់

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Mizan របស់តុលាការបានរាយការណ៍ថា ស្ថាប័នតុលាការរបស់ប្រទេសអ៊ីរ៉ង់បានបិទសាខាពីរនៃអង្គការដែលភ្ជាប់ទៅនឹងប្រទេសអាឡឺម៉ង់ ដោយសារតែសកម្មភាពខុសច្បាប់ និងការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ នៅក្នុងចំណាត់ការមួយដែលត្រូវបានតវ៉ាដោយទីក្រុងប៊ែកឡាំងជាមួយនឹងការកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់។
សារព័ត៌មាន Mizan បានចេញផ្សាយរូបភាពកាលពីថ្ងៃអង្គារនៃកងកម្លាំងសន្តិសុខដែលដកបដារបស់វិទ្យាស្ថានភាសាអាល្លឺម៉ង់នៃទីក្រុង Tehran ដែលមានទំនាក់ទំនងជាមួយស្ថានទូតអាល្លឺម៉ង់។
សារព័ត៌មាន Mizan បានបន្ថែមថា លើសពីនេះទៀត មានរបាយការណ៍អំពីការរំលោភបំពានដោយមជ្ឈមណ្ឌលពាក់ព័ន្ធផ្សេងទៀតរបស់អាល្លឺម៉ង់ ហើយការស៊ើបអង្កេតលើបញ្ហានេះកំពុងបន្ត។
អ្នកនាំពាក្យក្រសួងការបរទេសអាឡឺម៉ង់បានថ្កោលទោសចំពោះសកម្មភាពប្រឆាំងនឹងវិទ្យាស្ថានភាសានៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមិននិយាយអំពីអង្គការដទៃទៀត។
អ្នកនាំពាក្យបានបន្តថា ឯកអគ្គរដ្ឋទូតរបស់ទីក្រុងតេអេរ៉ង់ នឹងត្រូវបានកោះហៅជុំវិញឧប្បត្តិហេតុនេះ ដោយបន្ថែមថា យើងអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ថ្មី អនុញ្ញាតឱ្យការបង្រៀនឡើងវិញភ្លាមៗ។
នៅក្នុងខែកក្កដា ប្រទេសអាឡឺម៉ង់បានហាមប្រាមមជ្ឈមណ្ឌលអ៊ីស្លាម Hamburg (IZH) និងអង្គការបុត្រសម្ព័ន្ធសម្រាប់ ការបន្តគោលដៅអ៊ីស្លាមជ្រុលនិយម នេះបើយោងតាមក្រសួងមហាផ្ទៃ។
ក្រសួងបានបន្តថា IZH បានដើរតួជាអ្នកតំណាងផ្ទាល់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei ហើយបានស្វែងរកដើម្បីនាំមកនូវបដិវត្តអ៊ីស្លាមនៅក្នុងប្រទេសអាល្លឺម៉ង់។
បន្ទាប់ពីការបិទ IZH អ៊ីរ៉ង់បានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់នៅទីក្រុង Tehran។
