**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

តើស្រមោលព្រឹត្តិការណ៍ នៅលើផ្លូវវេងស្រេង ដែលកន្លងផុត១០ឆ្នាំមកនេះ គួរតែមកលងកម្ពុជា ជាថ្មីឬទេ?

ភ្នំពេញ៖ បើយើងរំលឹកអំពីព្រឹត្តិការណ៍ នៅផ្លូវវេងស្រេងកាលពីដើមឆ្នាំ២០១៤កន្លងទៅនេះ បានធ្វើអោយមានមនុស្ស៤នាក់ស្លាប់ និង៣៨នាក់ផ្សេងទៀតរងរបួស។
ការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋជាមួយកម្លាំងសមត្ថកិច្ចនេះបានអូសបន្លាយអស់រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២-៣ ខែមករា ឆ្នាំ២០១៤។

មន្ត្រីរដ្ឋាភិបាលបានអះអាងថា ប្រសិនបើជាបាតុកម្មអហិង្សានោះ កងកម្លាំងគ្មានឡើយ ការប្រើប្រាស់កម្លាំងបង្ក្រាបនោះហើយថា ដើម្បីរក្សាស្ថិរភាព និង បញ្ចៀសបាននូវ ការខូចខាត ទ្រព្យសម្បត្តិរដ្ឋ និង ឯកជន រដ្ឋាភិបាល ត្រូវតែ រក្សា កាតព្វកិច្ច ជា អ្នកអនុវត្តច្បាប់។នៅលើដងផ្លូវវេងស្រេង មានផ្សែងហ៊ុយ សំណល់ដបសាំង និងដំថ្ម នៅក្រាលពេញនៅលើថ្នល់។
ទ្រព្យសម្បត្តិរដ្ឋ ផ្ទះសំបែងឯកជន និងគ្លីនិក ត្រូវបានដុតបំផ្លាញដែលស្ថិតនៅតាមដងផ្លូវ ជាពិសេសនៅតំបន់សួនច្បារកាណាឌីយ៉ា ។
ជាផលវិបាកព្រឹត្តិការណ៍នៅផ្លូវវេងស្រេងនេះ បានបង្ហូរឈាមប្រជាពលរដ្ឋខ្មែរ ក្នុងនោះមានឈាមកម្លាំងសមត្ថកិច្ចផងដែរ ។ បង្កសម្លេងអសន្តិសុខ ប៉ះពាល់គម្រោងវិនិយោគរោងចក្រកាត់ដេរ និងប៉ះពាល់ផងដែរដល់កិត្តិយសកម្ពុជានៅលើឆាកអន្តរជាតិ ។

មូលហេតុដែលនាំអោយផ្ទុះកុបកម្មនេះ គឺដោយសារមានការញុះញង់អោយកម្មកររោងចក្រកាត់ដេរទាមទារតម្លើងប្រាក់ខែ។ បើយើងពិនិត្យមើលលើបរិយាកាសនៅពេលនោះ គឺកើតឡើងក្រោយការឈ្នះឆ្នោតរបស់គណបក្សប្រជាជននៅឆ្នាំ២០១៣ តែរយៈពេល៥ខែតែប៉ុណ្ណោះ។

តើនរណាជាអ្នកអូសទាញកម្មករ និងប្រជាពលរដ្ឋអោយចូលរួមធ្វើបាតុកម្ម ដែលផ្ទុះទៅជាកុបកម្មនេះឡើង?
មកដល់ពេលនេះ ព្រឹត្តិការណ៍នៅផ្លូវវេងស្រេងកន្លងផុត១០ឆ្នាំមកហើយ។ ស្រាប់តែពេលនេះ លេចមុខអ្នកអុចអាលអោយប្រជាពលរដ្ឋធ្វើបាតុកម្មរឿង CLV វិញម្តង។
តើស្រមោលព្រឹត្តិការណ៍នៅផ្លូវវេងស្រេងនេះគួរតែមកលងកម្ពុជា ជាថ្មីឬទេ?
សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៤ បានចុះទៅពិនិត្យបង្គោលសីម៉ា នៅខេត្តក្រចេះ និងស្ថិតក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដើម្បីផ្ទៀងផ្ទាត់អោយប្រាកដថា ខ្មែរបានបាត់បង់ដី ៤ខេត្តអោយទៅវៀតណាម មែនឬអត់ ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីកន្លងទៅថ្មីៗនេះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ ពីឆ្នាំ១៩៩៩ ដែលរយៈពេល ២៥ឆ្នាំកន្លងមកនេះបានធ្វើអោយផលិតផលសរុបនៅក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗ នៃប្រជាពលរដ្ឋនៅក្នុងខេត្តទាំង៤ គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និង មណ្ឌលគីរី នៅក្នុងឆ្នាំ២០២២ កន្លងនេះ មានចន្លោះ១៦៣០ដុល្លារក្នុងម្នាក់។ មានន័យថា ជាមធ្យមភាគមួយប្រហាក់ប្រហែលជាមួយបរិមាណផលិតផលសរុបក្នុងស្រុករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះទៀតតំបន់នោះ មានការអភិវឌ្ឍន៍ផ្លូវគមនាគមន៍តភ្ជាប់មកទីប្រជុំជននិងបន្តមកក្រុងភ្នំពេញ ។

ចំណែកឯឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជា អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៥សីហា បានលើកឡើងថា ផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុក ដើម្បីធ្វើបាតុកម្ម ប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ពុំមែនធ្វើឡើងដើម្បីជាការសម្តែងមតិតាមច្បាប់នោះទេ ។ ផ្ទុយទៅវិញ នេះគឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយ បោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើបាតុកម្មបះបោរ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខជាតិ ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម “បទល្មើសឧបឃាត” ដែលអ្នកប្រព្រឹត្តិត្រូវដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជា អ្នករាជការសាធារណៈ ទោសសម្រាប់ “បទល្មើសឧបឃាត” នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត ៕

អត្ថបទដែលជាប់ទាក់ទង