**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

នាយករដ្ឋមន្រ្តីថៃ ផែតងតាន ស៊ីណាវ៉ាត្រា ប្តេជ្ញាថា នឹងបង្កើតឱកាស និងលើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាជនថៃទាំងអស់

បរទេស៖ លោកជំទាវ ផែតងតាន ស៊ីណាវ៉ាត្រា ដែលជានាយករដ្ឋមន្ត្រីជាប់ឆ្នោតបានប្តេជ្ញាថា នឹងធ្វើការជាមួយនឹងការប្តេជ្ញាចិត្ត ដើម្បីបង្កើតឱកាសនិង លើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាជនថៃទាំងអស់។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កូនស្រីអាយុ ៣៧ ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រីថៃ ឯកឧត្ដម ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រ បន្ទាប់ពីបានទទួលស្គាល់ការ បោះឆ្នោតសភាតំណាង ឱ្យលោកជំទាវក្លាយ ជានាយករដ្ឋមន្ត្រីទី ៣១ របស់ប្រទេសថៃ។

លោកជំទាវ ផែតងតាន ទទួលបានការគាំទ្រ យ៉ាងច្រើនលើសលប់ ពីសភាដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសដោយគ្មានការប្រកួតប្រជែង។ លោកជំទាវបានក្លាយជា​នាយក​រដ្ឋមន្ត្រី​ ក្មេង​បំផុត​របស់​ប្រទេសថៃ។

លោកជំទាវទទួលបានសំឡេងគាំទ្រចំនួន ៣១៩ សំឡេង រួមទាំងសមាជិកសភាទាំង ៦ រូបមកពីគណបក្សប្រឆាំង ថៃសាងថៃ, ១៤៥ សំឡេងប្រឆាំង និង ២៧ អនុប្បវាទ ដែលមកពីគណបក្សប្រជាធិបតេយ្យ ប្រធានសភា និងអនុប្រធានសភាទីពីរ។

ឧត្តមសេនីយ ប្រាវីដ វង្សស៊ូវ៉ុន (Prawit Wongsuwon) មេដឹកនាំសម្ព័ន្ធដៃគូគណបក្ស Palang Pracharath Party (PPRP) និងសមាជិកសភាបក្សភឿថៃ Chalerm Ubamrung ដែលថ្មីៗនេះបានជំទាស់នឹង គណបក្សដើម្បីបណ្តេញ គាត់នោះ គឺបានអវត្តមាន។

លោកជំទាវ ផែតងតាន ឡើង​ជំនួសឯកឧត្ដម សេដ្ឋា ថាវីស៊ីន ដែល​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​បណ្តេញ​ចេញ​កាលពី​ថ្ងៃ​ពុធ​ពី​បទ​រំលោភ​ក្រមសីលធម៌។
បន្ទាប់ពីសភាអនុម័តរួច មេដឹកនាំបក្សភឿថៃបានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ពួកគេ ហើយបានសន្យាថា នឹងបំពេញភារកិច្ចឱ្យអស់ពីសមត្ថភាព ។ លោកជំទាវបាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ អំពី​ការងារ​រដ្ឋាភិបាល និង​ការ​បែងចែក​អាសនៈ​គណៈរដ្ឋមន្ត្រី​រហូត​ដល់ ​ទទួល​បាន​ការ​យល់ព្រម ​ពី​ព្រះមហាក្សត្រ។

លោកជំទាវបានអះអាងថា លោកជំទាវអាចគ្រប់គ្រង សម្ពាធក្នុងការិយាល័យបាន បើទោះបីជាមានការរិះគន់ អំពីកង្វះបទពិសោធន៍ក៏ដោយ ដោយបាននិយាយថា ទោះបីជាលោកជំទាវ មិនបានមើលឃើញថា ខ្លួនឯងល្អបំផុតក្នុងវិស័យ នយោបាយក៏ដោយ ប៉ុន្តែភាពខ្លាំងរបស់លោកស្រី គឺការលើកទឹកចិត្តច្បាស់លាស់ និងសមត្ថភាពការងារជាក្រុម៕

អត្ថបទដែលជាប់ទាក់ទង