**ពាណិជ្ជកម្មបរទេសរបស់ចិនប្រកាសភាពធន់ បើទោះបីជាបរិយាកាសខាងក្រៅមានការប្រកួតប្រជែងក៏ដោយ**ស្លាប់​១​នាក់ និង​របួស​២​នាក់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​ប្រទេស​លីបង់**ប្រមុខការទូតចិន ​លោក Wang Yi នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះ**​ថៃ​ចាប់ផ្ដើម​គម្រោង​ផ្តល់​ជំនួយ​ដំបូង​ចំនួន ៤,២ពាន់​លាន​ដុល្លារ​**សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា គណៈប្រតិភូនៃក្រុមហ៊ុន Mugunghwa Trust Co., Ltd. នឹងទៅឈ្វេងយល់ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អភិបាលខេត្តរតនគិរី ណែនាំដល់អាជ្ញាធរក្រុង ស្រុក បន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ**មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរ បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ**អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្តីពី Global SMART Program ថ្នាក់តំបន់សម្រាប់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍**មហាអយ្យការអមតុលាការកំពូល ប្រកាសលទ្ធផលនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៩ នៅទីក្រុងវ្លាឌីវូស្តុក ប្រទេសរុស្ស៉ី**ប្រមុខការទូតកម្ពុជា ទទួលជំនួបជម្រាបលារបស់ឯកអគ្គរាជទូតថៃ ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា**កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ធ្នូ ខាងមុខនេះ**លោក កើត ឆែ៖ ធ្វើជាមន្ត្រីកុំឲ្យមនសិការក្បត់ឆន្ទៈ**តំបន់បេតិកភណ្ឌធម្មជាតិ «គិរីយង់» ទំហំ ៩៨៤,៣១ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំទាក់ទ្រាំង» ទំហំជិត៨០ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**ឯកឧត្តម នួន ផារ័ត្ន ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាយូរឆ្នាំរបស់ពលរដ្ឋនៅក្រុងស្ទឹងសែន ដើម្បីបញ្ចៀសអំពើហិង្សា**បណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលស្ថាប័នវិភាគសិក្សាស្រាវជ្រាវអាស៊ានលើកទី ១ និងទទួលសារតាំងពីទូតបេឡារុសប្រចាំអាស៊ាន**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់ការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួង**មនុស្សស្លាប់បន្តកើនដល់៨២នាក់ បាត់ខ្លួន៦៤នាក់ និងរបួស៧៥២នាក់ ក្រោយការវាយប្រហារនៃព្យុះទីហ្វុង Yagi នៅប្រទេសវៀតណាម**ការអភិវឌ្ឍន៍ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត គិតគូរខ្ពស់ ចំពោះបរិស្ថាន ពិសេសការបង្ហូរទឹក កខ្វក់ចេញពីរោងចក្រ**សម្ដេចធិបតី ប្រើវិធីបង្វិលប្រាក់ដែលបង់ពន្ធឱ្យពលរដ្ឋវិញ ដោយមិនដឹងខ្លួន

ឯកឧត្តម សួស ប្រាថ្នា ប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងក្រុមជនជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងប្តេជ្ញាការពារសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជន

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផៃ្ទ សូមប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តម សួស ប្រាថ្នា ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានថ្លែងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយបានបកស្រាយបំភ្លឺ និងបញ្ជាក់ឡើងវិញយ៉ាងច្បាស់អំពីឯករាជ្យ អធិបតេយ្យជាតិ និងសក្តានុពល ប្រកបដោយសារ ប្រយោជន៍នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (DTA)។

ឯកឧត្តមបានគាំទ្រទាំងស្រុងចំពោះការបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណា ដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ ដើម្បីរក្សាឲ្យបាននូវសុខ សន្ដិភាព អាយុជីវិតរបស់ប្រជាជន។

តាមរយៈសារសំឡេងពិសេសកាលពីម្សិលមិញសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា «យើងហ៊ានលះបង់ទោះតម្លៃណាក៏ដោយ ដើម្បីធានាឱ្យប្រជាជនយើង រស់នៅក្នុងសន្តិភាព ស្ថិរភាពនយោបាយ ជាមួយនឹងការខិតខំកសាងសេដ្ឋកិច្ច»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនបានដាក់ដីទាំង៤ខេត្តរួមមាន ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ទៅក្នុងការអភិវឌ្ឍរួមជាមួយវៀតណាម និងឡាវ នោះទេ គ្រាន់តែជាកម្រិតកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំង៣ មានជាមួយគ្នាប៉ុណ្ណោះ។ ទឹកដីរបស់កម្ពុជា គឺកម្ពុជាអភិវឌ្ឍដោយទឹកប្រាក់របស់ខ្លួន ចំណែកនៅដីវៀតណាម និងឡាវក៏ដូចគ្នា ពួកគេអភិវឌ្ឍន៍ដោយប្រាក់របស់ពួកគេ គឺគ្មានការចែកផលរួមនោះឡើយ។

ប្រសាសន៍ស្រាយបំភ្លឺរបស់ សម្តេចតេជោ គឺជាសក្ខីភាពឆ្លុះបញ្ចាំងនូវការពិត និងគូសបញ្ជាក់យ៉ាង ច្បាស់លាស់អំពីឧត្តមប្រយោជន៍ជាតិ ដែលបានមកអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ព្រមទាំង ធានារក្សាបានយ៉ាងគង់វង្សនូវបូរណភាពដែនដី គ្មានការបាត់បង់ទាំងបច្ចុប្បន្ន និងអនាគត ផ្ទុយពីពាក្យពោរពេញ ដោយល្បិចកលមួលបង្កាច់របស់ជនអគតិមួយក្តាប់តូច ដែលបានប្រើប្រាស់ឧបាយកលទុច្ចរិត ពិសពុល ឃោសនា អកុសល បំភ្លៃការពិត ជាពិសេសក្រុមយុវជនជ្រុលនិយមមួយចំនួន ដែលកំពុងបំផុសចលនាកៀរគរប្រមូល កម្លាំងធ្វើបាតុកម្មប្រឆាំងនឹងការអភិវឌ្ឍ ធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ តាមពាក្យបោកប្រាស់ភូតកុហករបស់ក្រុមខ្លួន ក្នុងគោលបំណងបំផុសបំផុល ញុះញង់ឲ្យមានចលាចល បង្កអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខសន្តិភាព និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ជាថ្មីម្តងទៀត ឯកឧត្តម សួស ប្រាថ្នា បានប្រកាសគាំទ្ររាល់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ឃាត់ខ្លួនពួកឧទ្ទាមក្រៅច្បាប់មួយចំនួន រួចបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង