**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផៃ្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន រួមនិងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍។

ពិធីនេះ មានការចូលរួមពី ឯកឧត្តមអគ្គនាយក-អគ្គនាយករង អង្គភាព ចំណុះក្រសួងមហាផ្ទៃ ដែលជាអនុប្រធាន និងជាសមាជិកគណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

គណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ មាន៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធាន, ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្រ្តៃយ៍, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុប្រធាន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អនុប្រធាន រួមនិងឯកឧត្តមអគ្គនាយក-អង្គភាព ចំណុះក្រសួងមហាផ្ទៃ សមាជិក។

គណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ មានភារកិច្ចដូចខាងក្រោម៖

-ដឹកនាំសម្របសម្រួល និងជំរុញការគ្រប់គ្រងសន្តិសុខឌីជីថល ដែលរួមមាន សន្តិសុខឌីជីថល ឧក្រិដ្ឋកម្មសាយប័រ ក្របខ័ណ្ឌក្រសួងមហាផ្ទៃ
-ដឹកនាំសម្របសម្រួលកម្រិតគោលនយោបាយ និងដាក់វិធានការក្នុងការឆ្លើយតបឧប្បត្តិហេតុសន្តិសុខសាយប័រ និងការទប់ស្កាត់ហានិភ័យសន្តិសុខសាយប័រ

-ពិនិត្យ និងសម្រេចលើសំណើរៀបចំកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយពាក់ព័ន្ធ នឹងសន្តិសុខឌីជីថល និងឧក្រិដ្ឋកម្មសាយប័រ

-ជំរុញ និងពិនិត្យអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសន្តិសុខឌីជីថល និងឧក្តិដ្ឋកម្មសាយប័រ

-សម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិពាក់ព័ន្ធសន្តិសុខឌីជីថល និងឧក្រិដ្ឋកម្មសាយប័រ

-ជំរុញលើកទឹកចិត្ត និងគាំទ្រការកសាង ការអភិវឌ្ឍផ្នែកសន្តិសុខឌីជីថល និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រ

-លើកគម្រោងសម្ភារៈបច្ចេកទេស គម្រោងអភិវឌ្ឍធនធានមនុស្ស និងគម្រោងចំណាយលើដំណើរការការងាររបស់គណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ

-សិក្សាស្រាវជ្រាវ និងធ្វើទំនើបកម្មកម្មវិធីឌីជីថល បម្រើដល់ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រ និងការការពារសន្តិសុខសាយប័រ

-កៀគរធនធានហិរញ្ញវត្ថុ ធនធានបច្ចេកទេស និងធនធានមនុស្ស ដើម្បីកសាង និងអភិវឌ្ឍសន្តិសុខឌីជីថល ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

-បំពេញតួនាទី និងភារកិច្ចផ្សេងៗទៀតតាមការចាំបាត់។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ បានបញ្ចាក់ថា ការបង្កើតសមាសភាពគណកម្មាធិការនេះឡើងក្នុងគោលបំណង៖ ទី១-ការរៀបចំបង្ការទប់ស្កាត់នូវរាល់បទល្មើសបច្ចេកវិទ្យា និងទី២-ការរៀបចំប្រព័ន្ធទំនាក់ទំនងរបៀបរបបការងារប្រចាំថ្ងៃ ក៏ដូចជាការគ្រប់គ្រងនូវមុខសញ្ញាផ្សេងៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ទៀតថា កន្លងទៅបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាបានកើតឡើងនៅតាមជនបទ មីក្រូហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុនឯកជន ការឆបោកតាមប្រព័ន្ធអនឡាញ ការគម្រាមតាមប្រព័ន្ធអនឡាញ ក៏ដូចជាការបន្លំទិន្នន័យផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងនេះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាសេនាធិការក៏បានបង្កើតក្រុមការងារ Hotline Scam 24/7 និងបានធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានច្រើន ហើយប្រជាពលរដ្ឋក៏មានការសាទ និងសប្បាយចិត្តចំពោះការដោះស្រាយរបស់សមត្ថកិច្ចផងដែរ ដែលក្នុងនោះជនរងគ្រោះអាចធ្វើការបំពេញពាក្យបណ្តឹងអនឡាញ ដោយមិនចាំបាច់ចំណាយពេលវេលាមកដាក់ពាក្យបណ្តឹងដោយផ្ទាល់ ដើម្បីអោយសមត្ថកិច្ចបើកការស្រាវជ្រាវ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបន្តថា កន្លងមកអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានសហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏ដូចជាអគ្គនាយកដ្ឋានផ្សេងៗដទៃទៀតក្នុងការបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះដែរ ដែលជាបទល្មើសមួយថ្មីមិនមែនប្រពៃណី ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់សមស្របសម្រាប់បទល្មើសនៅពេលបច្ចុប្បន្ន។ ក្នុងនោះ យើងក៏បានធ្វើការបណ្តុះបណ្តាលមន្ត្រីជាច្រើនរយនាក់ ក្នុងន័យដើម្បីរួមគ្នា និងសិក្សាបន្ថែមទៀតដើម្បីរារាំងបទល្មើសនេះកាន់តែស៊ីជម្រៅកុំឲ្យគ្រោះថ្នាក់ដល់សង្គម ៕

អត្ថបទដែលជាប់ទាក់ទង