ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធអំពីវឌ្ឍនភាពនៃការផលិតវីដេអូខ្លីស្តីពីកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការផលិតវីដេអូខ្លីស្តីពីប្រទេសកម្ពុជា ដែលគ្រោងនឹងចាក់បញ្ចាំងនៅក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងអំឡុងខែតុលា ខាងមុខនេះ៕