ភ្នំជីសូរ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ

ភ្នំពេញ៖ ភ្នំជីសូរ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ។ ភ្នំធម្មជាតិមួយនេះ មានរូបភាពដ៏ស្រស់ត្រកាលនៃទេសភាពបៃតងរបស់ព្រៃឈើ និង ខ្យល់អាកាសបរិសុទ្ធ ដែលមានទីតាំងសិ្ថតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។ នេះបើយោងតាមសំណេរលើហ្វេសប៊ុករបស់រដ្ឋបាលខេត្តតាកែវ។
នៅលើកំពូលភ្នំមានប្រាសាទអរិយធម៌បេតិកភ័ណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធិផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។
ក្រៅពីនេះ ក៏មានរូងវិមានច័ន្ទដែលស្ថិតនៅ ប្រមាណ១៥០ម ពីខាងត្បូងប្រាសាទភ្នំជីសូរ ដែលជារូងធម្មជាតិ។ វាជាទីស្ងាត់សំរាប់ពួកសមណៈព្រាហ្មណ៍តាំងសមាធិ ឬសំរាប់អ្នកធ្វើធូតុង្គដើរចង្រ្គមភាវនាធម៌។
កាលពីសម័យសង្រ្គាមក្នុងឆ្នាំ១៩៧០ មានការទំលាក់គ្រាប់បែកយ៉ាងខ្លាំងបណ្តាលអោយរូងនេះ ត្រូវបិទជិតដោយដុំថ្មធំៗ មិនអាចចេញចូលបានទៀតឡើយ៕

