ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញនាំយកថវិកាឧបត្ថម្ភ ជូននិស្សិតដែលត្រូវទៅបន្តការសិក្សា នៅប្រទេសឥណ្ឌូណេស៊ី

ភ្នំពេញ៖ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញនាំយកថវិកាឧបត្ថម្ភជូននិស្សិតដែលត្រូវទៅបន្តការសិក្សានៅប្រទេសឥណ្ឌូណេស៊ី ចំនួន៦នាក់ ដោយម្នាក់ៗទទួលបានថវិកា ៨០០ដុល្លា សរុបថវិកា ៤,៨០០ដុល្លា ស្ថិតនៅភូមិរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានណែនាំ និងផ្តាំផ្ញើដល់ប្អូនៗដែលជានិសិត្សទាំងអស់ឱ្យបានជ្រាបដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី គឺជំរុញយកចិត្តទុកដាក់ខ្ពស់ទៅលើធនធានមនុស្សស្របនឹងយុទ្ធសាស្រ្តនាសម័យឌីជីថលនេះមិនថាសាសនាណាក៏ដោយ ដូច្នេះហើយសូមកុំអស់សង្ឃឹមត្រូវសម្រេចគោលដៅឱ្យបាន ។

