អ្នកនាំពាក្យ៖ ការឃាត់ខ្លួនឈ្មោះ សាន អឿន គឺជាការអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនក្នុងសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម មិនជាប់ពាក់ព័ន្ធនឹងការមិនចូលរួមគាំទ្រព្រែកជីកហ្វូណនតេជោនោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់គេហទំព័រ RFA Khmer និងបណ្តាញសង្គមមួយចំនួន ករណីឃាត់ខ្លួនជនត្រូវចោទឈ្មោះ សាន អឿន និងបក្ខពួក។
បើតាមសេចក្តីថ្លែងការណ៍ថា ការនាំខ្លួនឈ្មោះ សាន អឿន គឺជាការអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនក្នុងសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺមិនពាក់ព័ន្ធនឹងការមិនចូលរួមគាំទ្រព្រែកជីកហ្វូណនតេជោនោះទេ៕

