មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បើកសិក្ខាសាលាស្តីពីការកែសម្រួលបញ្ចប់លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់សម្រាប់វាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថាន បុរីលំនៅឋាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកំពង់ចាម លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការកែសម្រួលបញ្ចប់លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់សម្រាប់វាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថាន បុរីលំនៅឋាន។
គោលបំណងនៃការរៀបចំសិក្ខាសាលាគឺ៖
១-ផ្ដល់ឱកាសដល់អ្នកចូលរួម ដើម្បីពិនិត្យផ្ទៀងផ្ទាត់ធាតុចូលដែលបានផ្ដល់ ក្នុងសិក្ខាសាលាពិគ្រោះយោបល់នៅខេត្តបាត់ដំបងនាពេលកន្លងមក និងទទួលយកមតិយោបល់ថ្មីៗពីអង្គសិក្ខាសាលា។
២-បញ្ចប់ការកែសម្រួលលក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់សម្រាប់វាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថានបុរីលំនៅឋាន។
សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំដោយនាយកដ្ឋានរង្វាន់និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះនិងព័ត៌មានបរិស្ថាន និងមានការចូលរួមពីលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន លោក លោកស្រី ពីនាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពី ឯកឧត្តម គន់ សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីនៃមន្ទីរបរិស្ថានរាជធានី ខេត្ត សរុប ១០០នាក់៕

